• Elon Musk ត្រៀមទទួលប្រាក់រង្វាន់ ១.៨ពាន់លានដុល្លារ បន្ទាប់ពីធ្វើឱ្យទីផ្សារ Tesla កើនឡើងខ្លាំង

    (បរទេស)៖ ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានផ្ទុះឡើង និងជំរុញឱ្យលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន ទទួលបានប្រាក់រង្វាន់រហូតដល់ ១.៨ពាន់លានដុល្លារអាមេរិក ដែលនេះជាប្រាក់រង្វាន់លើកទី២របស់លោក ដែលទទួលបាននៅក្នុងរយៈពេល២ខែចុងក្រោយនេះ។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។

    ប្រាក់រង្វាន់ដែលលោក Elon Musk ទទួលបាននេះគឺដោយសារតែកំណើននៃការលក់រថយន្តកើនឡើងលើសពីការរំពឹងទុក និងចំណុចសំខាន់មួយទៀត គឺ តម្លៃមូលធនមធ្យមរបស់ក្រុមហ៊ុននៅលើទីផ្សារបានកើនឡើង ១៣៨ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែចុងក្រោយ រហូតបំបែកកំណត់ត្រា និងបានរុញច្រានតម្លៃមូលធន សរុបរបស់ក្រុមហ៊ុន Tesla ឱ្យកើនឡើងដល់ ២៥៩ពាន់លានដុល្លារ។

    កំណើននៃការលក់ដែលលើសពីការរំពឹងទុកនេះ បានផ្ដល់សិទ្ធិដល់លោក Elon Musk អាចធ្វើការទិញហ៊ុនរបស់ក្រុមហ៊ុន Tesla បានបន្ថែមទៀត រហូតដល់ ១.៦៩លានហ៊ុន ជាមួយតម្លៃ ៣៥០.០២ដុល្លារក្នុងមួយហ៊ុន ខណៈតម្លៃនៅលើទីផ្សារនាពេលបច្ចុប្បន្ន ១៣៩៧ដុល្លារ ក្នុងមួយហ៊ុន។

    គួរបញ្ជាក់ផងដែថា បច្ចុប្បន្នលោក Elon Musk គឺជាមហាសេដ្ឋីជាប់លំដាប់ទី៣១ នៅក្នុងឆ្នាំ ២០២០នេះ ដែលមានទ្រព្យសម្បត្តិគិតជាទឹកប្រាក់ ៥៣.៨ពាន់លានដុល្លារ (គិតត្រឹម ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ