• សម្តេចតេជោ នឹងសងថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ នៅចុងខែនេះ និងដើមខែសីហា! ជាពិសេស គឺឲ្យឈប់សម្រាក ១សប្តាហ៍តែម្តង រួមបញ្ចូលទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ

    យោងតាមហ្វេសបុកផេករបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងកំណត់យកថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំ តាមការសន្យា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជម្រុញឲ្យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត័្ន ដឹកនាំការប្រជុំគណៈកម្មការប្រយុទ្ធ និងជំងឺកូវីដ-១៩ ឲ្យបានឆាប់ដើម្បីដោះស្រាយលើបញ្ហាការសងថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំតាមការសន្យា ដែលយើងបានពន្យារ។

    សម្តេចតេជោ បានបញ្ជាក់ថា៖នៅខាងប្រទេសថៃគេបានសងហើយ ចំណែកកម្ពុជាយើងគប្បីត្រូវបាននូវការសង ប៉ុន្តែកុំឲ្យជាន់គ្នានឹងប្រទេសថៃ យើងត្រូវសងតាមការសន្យា ពីព្រោះ ជម្ងឺកូវីដ-១៩ នៅកម្ពុជា យើងនៅអាចត្រួតត្រាបានហើយ ។ ចំណុចនេះខាងក្រសួងអប់រំយុវជន និងកីឡា សម្តេច បានអនុញ្ញាត ឲ្យមានការប្រឡងបានដូចជា ខាងឯកជន និងប្រឡងគ្រូ និងប្រឡងមួយចំនួនផ្សេងទៀត ។ ដូច្នេះ តាមការសន្យាការសងថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំ ជូនដល់ប្រជាពលរដ្ឋ កម្មករ មន្រ្តីរាជការ បុគ្គលិក ទាំងរដ្ឋ និងឯកជន អាចថា៖ នៅចុងខែ កក្កដា និង ដើមខែសីហា ឆ្នាំ ២០២០ ។បើសិនជាកិច្ចប្រជុំបានឯកភាពគ្នាហើយ នឹងចេញអនុក្រឹត្យកំណត់ថ្ងៃឈប់សម្រាកជំនួសឲ្យថ្ងៃចូលឆ្នាំ ចំនួន ៥ ថ្ងៃ បានសេចក្តីថា៖ ឈប់សម្រាក ១សប្តាហ៍តែម្តង រួមបញ្ចូលទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ