• ក្នុងមួយថ្ងៃ ថៃ ផលិតម៉ាស់បានដល់ទៅ ៤.២ លានម៉ាស់ ដើម្បីកុំឲ្យប្រជាជនព្រួយបារម្ភក្នុងការខ្វះខាត

    យោងតាមការសែត Bangkokpost បានចុះផ្សាយកាលពីថ្មីៗនេះថា ប្រទេសថៃមិនមានការព្រួយបារម្ភក្នុងការខ្វះខាតម៉ាស់ប្រើប្រាស់ទៀតទេ ដោយសារតែរោងចក្ររបស់ថៃផលិតម៉ាស់បានចំនួន ៤.២ លានម៉ាស់ក្នុងមួយថ្ងៃ។

    អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្ម លោក Whichai Phochanakij បាននិយាយថា ប្រទេសថៃផលិតម៉ាស់ពេទ្របានជាង​ ១.២ លានម៉ាស់ក្នុងមួយថ្ងៃ និងម៉ាស់ដទៃទៀតសរុបទូទាំងប្រទេសបានជាង ៤.២ លានម៉ាស់ក្នុងមួយថ្ងៃ។ នៅមុនពេលមានវិបត្តិជំងឺ Covid-19 ថៃមានរោងចក្រផលិតម៉ាស់ចំនួន ១១ រោងចក្រដែលការផលិតសរុបទូទាំងប្រទេសបានត្រឹមតែ ១.២ លានម៉ាស់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប៉ុន្តែបន្ទាប់ពីមានការរាតត្បាតនៃជំងឺ ថៃបានបង្កើតរោងចក្រចំនួន ១២​ បន្ថែមទៀតដែលរោងចក្រសរុបមានចំនួន ២៣ ទូទាំងប្រទេស ដើម្បីបង្កើនសង្វាក់ផលិតកម្មក្នុងការផលិតម៉ាស់ឱ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការ។

    គួរឱ្យដឹងផងដែរថា រោងចក្រចំនួន ១៦ បានលក់ម៉ាស់ពេទ្រចំនួន ៣ លានម៉ាស់ជារៀងរាល់ថ្ងៃទៅឱ្យភ្នាក់ងាររបស់រដ្ឋ​ ដែលក្នុងនោះ ១.៨ លានត្រូវបានបម្រុងទុកសម្រាប់ក្រសួងសុខាភិបាលសាធារណៈ និង ១.២ លានម៉ាស់សម្រាប់ក្រសួងមហាផ្ទៃ។ ទោះបីជាយ៉ាងនេះក្ដី នាពេលបច្ចុប្បន្នប្រទេសថៃនៅតែរឹតត្បិតការនាំចេញម៉ាស់ ដោយសារតែកាលពីថ្ងៃទី ៣ ខែមីនា គណៈរដ្ឋមន្ត្រីបានអនុម័តលើបទបញ្ជាហាមប្រាមលើការនាំចេញម៉ាស់ ដើម្បីធានាការផ្គត់ផ្គង់ម៉ាស់នៅក្នុងស្រុកឱ្យបានគ្រប់គ្រាន់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ