• TikTok ប្រកាស​ដកខ្លួន​ចេញពី​ទីផ្សារ​ហុងកុង ក្រោយ​រដ្ឋាភិបាល​ចិន ចេញ​ច្បាប់​សន្តិសុខ​ថ្មី​

    អ្នកនាំពាក្យ​របស់ TikTok ដែលជា​កម្មវិធី​វីដេអូ​ខ្លី​ដ៏​ល្បីល្បាញ បាន​និយាយថា​នឹងធ្វើ​ការ​ចេញពី​ទីផ្សារ​ហុងកុង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ខណៈដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេងៗ​ដូចជា Facebook ជាដើម​បាន​ផ្អាក​ដំណើរការ​សំណើរ​របស់​រដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង​ទិន្នន័យ​អ្នកប្រើប្រាស់​ក្នុង​តំបន់​។​

    ​ការប្រកាស​ដកខ្លួន​ចេញ​របស់ Tik Tok ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ចិន ByteDance ពី​តំបន់​បន្ទាប់ពី​មានការ​បង្កើត​ច្បាប់​សន្តិសុខ​ថ្មី របស់​រដ្ឋាភិបាល​ចិន​សម្រាប់​ទីក្រុង​ហុងកុង​។​

    “​ដោយសារ​ព្រឹត្តិការណ៍​ថ្មីៗ ពួកយើង​បានសម្រេច​ចិត្ត​បញ្ឈប់​ប្រតិបត្តិការ​របស់​កម្មវិធី Tik Tok នៅក្នុង​ទីក្រុង​ហុងកុង​”​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ឆ្លើយតប​ទៅនឹង​សំណួរ របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

    ​ក្រុមហ៊ុន​បាន​និយាយ​កាលពី​អតីតកាល​ថា ទិន្នន័យ​អ្នកប្រើប្រាស់​កម្មវិធី Tik Tok មិនមែន​ស្ថិតនៅ​ក្នុងប្រទេស​ចិន​ឡើយ​។​

    ​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ ប្រទេស​ឥណ្ឌា​បានធ្វើការ​ហាមឃាត់ Tik Tok និង​កម្មវិធី​ដ៏​ល្បីៗ​របស់​ចិន​ជាច្រើន​ទៀត នៅក្នុង​ប្រទេស​របស់ខ្លួន ដោយសារ​ខ្លាច​មាន​បញ្ហា​សន្តិសុខ​ជាតិ និង​ក្រោយពេល​មានការ​ប៉ះទង្គិច​គ្នា​នៅ​ព្រំដែន​មាន​ជម្លោះ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ