• ចាប់បានជនជាតិចិន៧នាក់ និងរំដោះជនរងគ្រោះបានម្នាក់ ពាក់ព័ន្ធករណីចិនចាប់បង្ខាំង និងជំរិតទារប្រាក់

    ក្រុងព្រះសីហនុ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះទៅបង្ក្រាបករណីជនជាតិចិនមួយក្រុម បានចាប់បង្ខាំង និងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នាម្នាក់ទៀត នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានរំដោះជនរងគ្រោះ និងចាប់បានជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានស្រី្តម្នាក់។

    លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះថា សម្រាប់ប្រតិបត្តិការនេះលោកបានដឹកនាំកម្លាំងកងរាជអាវុហត្ថចំនួន៣០នាក់ ក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងដឹកនាំរបស់លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ។

    លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់រួមមាន៖

    *ទី១៖ ឈ្មោះ Cao Ya Qi ភេទស្រី អាយុ២១ឆ្នាំ
    *ទី២៖ ឈ្មោះ Yang Jing ភេទប្រុស អាយុ២៧ឆ្នាំ
    *ទី៣៖ ឈ្មោះ Xie Ji Liu ភេទប្រុស អាយុ២៨ឆ្នាំ
    *ទី៤៖ ឈ្មោះ Cai Lei Lei ភេទប្រុស អាយុ៣៣ឆ្នាំ
    *ទី៥៖ ឈ្មោះ Ou Qiang ភេទប្រុស អាយុ២៦ឆ្នាំ
    *ទី៦៖ ឈ្មោះ Zhu Shou Jiang ភេទប្រុស អាយុ២៥ឆ្នាំ
    *ទី៧៖ ឈ្មោះ Li Jun ភេទប្រុស អាយុ៣៣ឆ្នាំ។ ដោយឡែក ជនរងគ្រោះដែលត្រូវបានរំដោះបានមានឈ្មោះ Luo Ping ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន។

    ក្រោយប្រតិបត្តិការកម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងសំរាប់ប្រព្រឹត្តបទល្មើសមួយចំនួនរួមមាន៖

    *រថយន្ត ចំនួន០១គ្រឿង ម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-9891
    *ម៉ូតូ ចំនួន០១គ្រឿង ម៉ាក PCX ពណ៌ស គ្មានស្លាកលេខ
    *ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន០២គ្រាប់ និងម្សៅសថ្លា ចំនួន០១កញ្ចប់ (សង្ស័យជាថ្នាំញៀន)
    *ត្រាក្រហម ចំនួន០៨ត្រា
    *កាតធនាគារ ចំនួន៥៤សន្លឹក
    *ខ្នោះដៃ ចំនួន០៣
    *ម៉ាស៊ីនផ្លុំសក់ចំនួន០១
    *វ៉ាលី ចំនួន០២ (តូច០១ និងធំ០១)
    *ទូរស័ព្ទដៃ ចំនួន០៦គ្រឿង
    *ដំបងឆក់ ចំនួន០១ដើម
    *ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ចំនួន០១គ្រឿង និងឯកសារមួយចំនួន
    *ឧបករណ៍សម្រាប់ឆែកទិន្ន័យធនាគារមួយចំនួន
    *លិខិតឆ្លងដែន ចំនួន០៣ច្បាប់
    *ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន
    *កាបូបដៃ ចំនួន០១
    *សុីមទូរស័ព្ទមួយចំនួន
    *អត្តសញ្ញាណប័ណ្ណមួយចំនួន
    *ឈើចាក់ធ្មេញ ចំនួន០១ដុំ (សម្រាប់ចាក់ចូលចុងក្រចកដៃឬជើង)
    *ឧបករណ៍ឆែកទិន្នន័យធនាគារ ចំនួន១៣ គ្រឿង។

    បច្ចុប្បន្នកម្លាំងជំនាញ អ.ហ ខេត្តកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ