• រន្ធត់​ណាស់​ប្រុស​ស្រី​ឌុប​គ្នា​ពីរ​នាក់ ​ជ្រុល​ទៅបុក​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​ទាំងពីរនាក់​

    ភ្នំពេញ​៖ ប្រុស​ស្រី​ពីរ​នាក់​ឌុប​គ្នា​ទាំង​កណ្តាលយប់​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ម្នាក់​នៅ​កន្លែង រីឯ​ស្ត្រី​ម្នាក់ទៀត​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ។​

    ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១ និង ២៥ នាទី ថ្ងៃ​ចន្ទ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ស្វាយ​តា​អុក​​ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

    ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ សេ ១២៥ ដែល​ពាក់​ផ្លា ក​លេខ ភ្នំពេញ 1BV 1370 ​ឌុប​គ្នា​ពីរ​នាក់​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើតមក លិច យ៉ាង​លឿន មក​ជិត​ដល់​ចំណុចកើតហេតុ​ខាងលើ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក Ford ranger ពណ៌​ស ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 2 BA 9816 ធ្វើដំណើរ​ក្នុងទិសដៅ​ពី លិច មក​កើត​មកដល់​ត្រង់ចំណុច​កើតហេតុ​ស្រាប់តែ​ម៉ូតូ​ជ្រុល​ចូលទៅ​បុក​ចំ​ពីមុខ​រថយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​ភ្លាមៗ រីឯ​ស្ត្រី​ខាងលើ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​​មន្ទីរពេទ្យ​។ បុរស​ដែល​ស្លាប់​មានឈ្មោះ ថន ពិសី​អាយុ ២៦ ឆ្នាំ ដែល​រស់ នៅ​ភូមិ ស្វាយ​តា​អុក​ ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្ន​ពេញ មុខរបរ នៅ​ផ្ទ​។ រីឯ​ស្ត្រី មិន​ស្គាល់ ឈ្មោះ និង​អត្តសញ្ញាណ​នៅឡើយ​។​

    ​ចំណែកឯ​ពេលដែល​បុក​ភ្លាមៗ​ម្ចាស់​រថយន្ត​ក៏​រត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​។​ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា ន​ចុះ​មកដល់​រួច​បាន​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ផ្លូវគោក​មក​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​យកទៅ​ខាង​ជំនាញ​ក្រុង​រង់ចាំ​ការដោះស្រាយ និង​រកមុខ​ជនបង្ក​មក​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។​

    ​ក្រោយពេល​វាស់វែង​រួច​ក៏​ធ្វើ​កំណត់ហេតុ​ដើម្បី​​ប្រគល់​សព​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើត​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ