• កម្ពុជា នឹងមានភ្លៀងនឹងបន្តធ្លាក់ពីខ្សោយទៅបង្គួរ ប៉ុន្តែសូមបងប្អូនប្រយ័ត្ន បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២០។

    ក្រសួងធនធានទឹកបញ្ជាក់ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម ជាមួយនឹងជ្រលងសម្ពាធទាបអូសបន្លាយលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ៖

    ១- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
    * សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C
    * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C ។
    នៅថ្ងៃទី៨-១០ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិត ពីខ្សោយទៅមធ្យម និងបន្ទាប់ពីនោះ ភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ។

    ២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    * សីតុណ្ហភាពអប្បបរមាមានពី ២២-២៦°C
    * សីតុណ្ហភាពអតិបរមាមានពី ៣១-៣៣°C ។
    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតខ្សោយទៅមធ្យម។

    ៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    * សីតុណ្ហភាពអប្បបរមាមានពី ២៥-២°C
    * សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។
    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅមធ្យម។

    ជាមួយគ្នានេះក្រសួងបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ