• ក្រសួងសុខាភិបាល បាន​យល់​ព្រមឱ្យ Naga ​បើក​ដំណើរ​ឡើងវិញ​នៅ​ថ្ងៃទី​…

    ​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​យល់​ព្រមឱ្យ Naga បើក​អាជីវកម្ម​ទទួល​អ្នកលេង​ល្បែង VIP និង បើក​អាជីវកម្ម​ល្បែង​តាម​ស្ល​ត់​ម៉ាស៊ីន​ឡើងវិញ​នៅ​ថ្ងៃស្អែក​នេះ​។​

    ​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​បានប្រកាស​ឲ្យ​បើក​កាស៊ីណូ​ឡើងវិញ ដោយ​អនុញ្ញាត​ឲ្យ​បើក​តែ​ផ្នែក​ខ្លះ​នៃ​កាស៊ីណូ​ដូចជា ល្បែងភ្នាល់ និង​ស្ល​ត់​ម៉ាស៊ីន ក្រុមហ៊ុន​ណាហ្គា​ខ​ប (Naga Corp) បាន​ឲ្យ​ដឹងថា ខ្លួន​បាន​ចុះហត្ថលេខា​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា​នៅ​ថ្ងៃទី ៣០ ខែមិថុនា​រួចហើយ​។​

    ​ក្រុមការងារ​ក្រសួងសុខាភិបាល​កម្ពុជា ក៏បាន​ទៅពិនិត្យ​កាស៊ីណូ​ណាហ្គា​វើ​លដ៍​(Naga World)​នៅ​ថ្ងៃទី ៤ ខែកក្កដា កាស៊ីណូ​មួយ​នេះ​យល់ព្រម​គោរព តាម​វិធានការ​បង្ការ​ការរីក​រាលដាល​របស់​អាជ្ញាធ​រ ។

    ​គួរ​បញ្ជាក់ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី ៣ កក្កដា​នេះ បានប្រកាស​អនុញ្ញាត ដល់​កាស៊ីណូ​មានលទ្ធភាព​បើក​ប្រតិបត្តិការ អាជីវកម្ម​សារជាថ្មី​វិញ ក៏ប៉ុន្តែ​មាន​ល្បែងភ្នាល់ និង​ស្លត​ម៉ាស៊ីន​តែ​
    ​ប៉ុណ្ណោះ​។​តែ​យ៉ាងណាក៏ដោយ កាស៊ីណូ​ទាំងអស់នោះ ត្រូវ​ស្នើសុំ​ឱ្យមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដែលមាន​ភ្ជាប់​លក្ខខណ្ឌ​តម្រូវ​មួយចំនួន នៃ​វិធានការ ការពារ​ជាមួយ​ជំងឺ​កូ​វីដ​-១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ