• ម្ចាស់ផលិតកម្ម Morodok Media នឹងចេញវិដេអូសុំទោសដល់សាធារណជន នៅ…

    កាលពីម្សិលមិញនេះដែរដោយមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់លោកអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង គឺឯកឧត្តម ជា សុមេធី ហើយលោកអភិបាលខេត្តបានចេញលិខិតស្នើមួយទៅកាន់រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អោយចាត់វិធានការទៅលើផលិតកម្ម មរកតមេឌៀ Morodok Media ដែលបាននិពន្ធចំរៀង និងវិដេអូសម្តែង ប្រមាថអ្នកខេត្តព្រៃវែងធ្ងន់ៗដែលមិនអាចទទួលយកបាន។ នៅថ្ងៃនេះដែរលោក ហេង ឡុង ក៏បានជួបជាមួយនឹងលោក ឈួន សុីខលីម គឺជាម្ចាស់ផលិតកម្មមរតក មេឌៀ និងប្អូន សយ រតនា គឺជាម្ចាស់បទចម្រៀង “តើអ្នកព្រៃវែងអាក្រក់ត្រង់ណា?” ផងដែរ ហើយលោក ហេង ឡុង ក៏បានរៀបរាប់ថា៖

    “សូមគោរពជម្រាបជូនបងប្អូន ខ្ញុំបាទតំណាងឲ្យសមាគមសិល្បករខ្មែរ ខ្ញុំបាទបានស្នើសុំទៅលោក ឈួន សុខលីម គឺជាម្ចាស់ផលិតកម្មមរតក មេឌៀ និងប្អូន សយ រតនា គឺជាម្ចាស់បទចម្រៀង “តើអ្នកព្រៃវែងអាក្រក់ត្រង់ណា?” ធ្វើលិខិតសុំទោសជាសាធារណៈ និងចេញវីដេអូសុំទោសដល់សាធារណជនជាពិសេសបងប្អូនអ្នកស្រុកព្រៃវែងនារសៀលនេះ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សមាគមសិល្បករខ្មែរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានចំណាត់ការភ្លាមៗចំពោះប្អូនទាំងពីរយ៉ាងយកចិត្តទុកដាក់។ ចំណាត់ការលម្អិតយ៉ាងណានោះ សូមរង់ចាំទទួលព័ត៌មានបន្ទាប់ពីជំនួបរវាងប្អូនទាំងពីរ និងក្រុមប្រឹក្សាពិន័យលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃរសៀលថ្ងៃទី 6 ខែកក្កដាឆ្នាំ 2020 នេះ។”

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ