• ស្លាប់មនុស្ស​ ៣៥​នាក់​ និង​ជាច្រើន​នាក់​ទៀត​បាត់​ខ្លួន ​ក្នុង​គ្រោះ​ទឹក​ជំនន់​នៅ​ប្រទេសជប៉ុន​

    ភ្លៀង​មួយ​មេ​ធំ​នៅ​កោះ Kyushu ប្រទេស​ជប៉ុន​ បាន​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​ និង​ការ​បាក់​ដី​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៣៥​នាក់​បាន​ស្លាប់​ និង​១៣​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន។​

    ភ្លៀង​ធ្លាក់​ដ៏​លើសលប់​កាល​ពី​ចុង​សប្ដាហ៍​នេះ​បាន​ធ្វើ​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី​ និង​ទឹក​ប្រើប្រាស់​ ធ្វើ​ឲ្យ​អាជ្ញាធរ​ជប៉ុន​បាន​ជម្លៀស​ប្រជាជន​ជាង​១​សែន​នាក់​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួកគេ​ដើម្បី​ស្នាក់​នៅ​ជំរំ​បណ្ដោះ​អាសន្ន​ដែល​អាជ្ញាធរ​​បាន​រៀបចំ​ឲ្យ​នៅ​ដាច់​ៗ​ពី​គ្នា​។​

    តាម​ការ​ព្យាករណ៍​ភ្លៀង​ព្យុះ​ នឹង​នៅ​តែ​បន្ត​ធ្លាក់​ទៀត​ ហើយ​អាជ្ញាធរ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​មាន​ការ​ប្រុងប្រយ័ត្ន ខ្ពស់​បំផុត​ និង​រក្សា​អនាម័យ​ខ្លាច​ក្រែង​គ្រោះ​ធម្មជាតិ​នេះ​អាច​ធ្វើ​ឲ្យ​មេរោគ​កូវីដ​-១៩​​រាលដាល​បាន​កាន់​តែ​រហ័ស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ