• ក្រោយផ្ទុះការរិះគន់មួយយ៉ាងចាស់ដៃ អ្នកគ្រប់គ្រងនិងដឹកនាំផលិតបទចម្រៀង “តើអ្នកព្រៃវែងអាក្រក់ត្រង់ណា” បង្ហោះសារសុំទោសហើយ

    ក្រោយផ្ទុះការរិះគន់មួយយ៉ាងចាស់ដៃទៅលើផលិតកម្ម មមរតកមេឌៀ ចំពោះការផលិតបទចម្រៀង “តើអ្នកព្រៃវែងអាក្រក់ត្រង់ណា?” ដោយក្នុងនោះមានការសម្តែង អោយតួម្តាយដៀលអ្នកខេត្តព្រៃវែង ធ្ងន់ៗថា សុទ្ធតែជា “ពូជចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន អ្នកក្រ” ភ្លាមៗអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង គឺឯកឧត្តម ជា សុមេធី បានស្នើទៅកាន់លោកជំទាវ ភឿង សក្កុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អោយចាត់វិធានការលើ ផលិតកម្ម មរតក មេនៀ ដែលបានផលិតវីដេអូចម្រៀង មានខ្លឹមសារប្រមាថដល់អ្នកខេត្តព្រៃវែង។

    មិនបានប៉ុន្មានលោក ឈួន សុខលីម ជាអ្នកគ្រប់គ្រងនិងជាអ្នកដឹកនាំផលិតនិងជាអ្នកដឹកបទ “តើអ្នកព្រៃវែងអាក្រក់ត្រង់ណា?” ក៏បានបង្ហោះសារសុំទោសជាសាធារណៈ ចំពោះសម្តេចក្រឡាហោម ស ខេង ដែលជាអ្នកខេត្តព្រៃវែង ក៏ដូចជាថ្នាក់ដឹកនាំជាច្រើនរូបទៀត។ ដោយក្នុងនោះលោក ឈួន សុខលីម បានរៀបរាប់នៅលើ Facebook លោកមានឈ្មោះថា Soklim Reaksa ថា៖

    “ខ្ញុំបាទ ឈួន សុខលីម ជាអ្នកគ្រប់គ្រងនិងជាអ្នកដឹកនាំផលិតនិងជាអ្នកដឹកបទ “តើអ្នកព្រៃវែងអាក្រក់ត្រង់ណា?” នៅក្នុងផលិតកម្ម ផេកហ្វេបុក ឆាណែលយូធូប ផលិតកម្មមរតកមេឌៀ សូមលើកម្រាមដៃដប់សូមទោសពីចំងាយចំពោះបងប្អូនអ្នកខេត្តព្រៃវែងក៏ដូចជាប្រមុខដឹងនាំ មានសម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃដែលជាថ្នាក់ដឹកនាំនិងជាកូនអ្នកព្រៃវែងនិងជាអនុប្រធានគណៈបក្ស និងឯកឧត្តម ស សុខា ដែលជាថ្នាក់ដឹកនាំចុះជួយខេត្តព្រៃវែងនិងប្រមុខមន្រ្តីតូចធំអភិបាលនៃគណះអភិបាលខេត្តព្រៃវែងនិងលោកស្នងការខេត្តព្រៃវែង រួមទាំងក្រសួងវប្បធម៌វិចត្រសិល្បៈនិងសមាគមន៍សិល្បះករខ្មែរ ដែលមានបងស្រី ចនចន្ទលក្ខិណា និងបងប្រុសហេងឡុងជាអ្នកដឹកនាំយើងខ្ញុំ ព្រមទាំងបងប្អូនប្រជាជនទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ដែលមានលោក សយ រតនា ជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងច្រៀងបទនេះផ្ទាល់ សូមទោសបងប្អូនជាសាធារណៈនៅថ្ងៃនេះចំពោះបទចម្រៀងមួយបទដែលបានចេញមកមានការវៃប្រហារនាំឲ្យមានការរើសអើងជាតិសាសន៍ ដោយចំនេះក្មេងខ្ចីនិងការនិពន្ធក្មេងខ្ចីសូមបងប្អូនអត់ទោសដល់ក្រុមការងារយើងខ្ញុំផង យើងខ្ញុំនិងកែប្រែរាល់កំហុសខុសឆ្គងទាំងប៉ុន្មាននិងមិនបន្តឲ្យមានការរើសអើសមិនសមបែបនេះទៀតទេ សូមថ្នាក់ដឹកនាំទាំងអស់អធ្យាស្រ័យ យើងខ្ញុំដោយអនុគ្រោះផងចុះ ពីខ្ញុំបាទ ឈួនសុខលីម អ្នកដឹកនាំ បទ តើអ្នកព្រៃវែងអាក្រក់ត្រង់ណា”

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ