• មហាសេដ្ឋី Richard Branson រួចផុតពីការដួលរលំជំនួញក្នុងវិបត្តិកូវីដ ដោយទទួលបានប្រាក់ស្ដារក្រុមហ៊ុនឡើងវិញ

    បន្ទាប់ពីភាពមិនប្រាកដប្រជាអស់ជាច្រើនខែមហាសេដ្ឋី Richard Branson ជាអ្នកដែលមានគ្រប់យ៉ាងត្រូវបានគេមើលឃើញថាបានរងការគំរាមកំហែងពីវីរុស Covid-19 ដែលនាំឲ្យអាណាចក្រជំនួញរបគាត់ដូចជា Virgin Group ដាំដូងចុះយ៉ាងលឿន។ ប៉ុន្តែគិតមកទល់ពេលនេះ រូបលោក និងក្រុមហ៊ុនរួចផុតពីការដួលរលំនៅក្នុងវិបត្តិនេះ ដោយតាមរបាយការណ៍បានចេញនៅសប្តាហ៍នេះ បា​នឲ្យដឹងថាក្រុមហ៊ុន Virgin Group បានរៃអង្គាសប្រាក់បានចំនួន ២៥០ លានដុល្លារដើម្បីជួយគាំទ្រ Virgin Atlantic ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែកក្កដានេះ។

    ដំណឹងនេះបង្ហាញពីអ្វីដែលអាចជាការចាប់ផ្តើមក្នុងការបញ្ចប់នៃរយៈពេលដ៏ច្របូកច្របល់មួយរបស់មហាសេដ្ឋីរូបនេះ ក្នុងចំណោមមហាសេដ្ឋីៗរបស់សហរដ្ឋអាមេរិក។ ដោយចាប់តាំងពីខែមីនាមក លោក Branson បានជួបនឹងបញ្ហាយ៉ាងច្រើនរាប់មិនអស់ ទាំងការខាតបង់ចំណូល និងការចោទប្រកាន់ពីសភាដែលបានិយាយថា គាត់គួរតែប្រើទ្រព្យសម្បត្តិសុទ្ធរបស់គាត់ ដើម្បីធានាអាជីវកម្មរបស់គាត់ និងសំណួរអំពីស្ថានភាពពន្ធ និងការស្នាក់នៅរបស់គាត់នៅកោះ Virgin នៅអង់គ្លេស។

    ទោះបីជាយ៉ាងណាក៏ដោយ Virgin Group នៅពេលនេះត្រូវបានផ្លាស់ប្ដូរ ខណៈលោក Branson បានឈានដល់ការប្រមូលប្រាក់ចំនួនជាង ១ ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយធានាដល់អាជីវកម្មជំនួញរបស់គាត់បន្ទាប់ពីរងការវាយប្រហារពីការរីករាល ដាលនៃជំងឺឆ្លងវីរុស Covid-19 នេះ។

    ដោយ ៥០០ លានដុល្លារពី Delta (តាមរយៈការពន្យាពេលនិងការលះបង់រួមជាមួយក្រុមហ៊ុន Virgin Group) ចំនួន​ ៣០០ លានដុល្លារបានមកពីក្រុម Elliott Management group និងចំនួន ៥០០ លានដុល្លារពីការលក់ភាគហ៊ុនរបស់ Virgin Galactic SPCE ចាប់ពីខែឧសភាដល់ខែមិថុនា។ យ៉ាងណាមិញបន្ទាប់ពីទុក្ខវេទនាអស់ជាច្រើនខែ ទីបំផុតអ្វីៗកំពុងងាកទៅរកក្រុមហ៊ុន Virgin បន្ទាប់ពីជំងឺរាតត្បាតបានវាយប្រហារ ដោយដៃគូជាច្រើនបានចូលរួមនៃការស្តារឡើងវិញរបស់ Branson និងក្រុមរបស់គាត់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ