• McDonald ត្រូវផ្អាកផែនការបើកឡើងវិញរយៈពេល ២១ ថ្ងៃទៀត ដោយសារការផ្ទុះឡើងនូវករណីថ្មីក្នុងកម្រិតខ្ពស់

    ក្រុមហ៊ុន McDonald’s នៅសហរដ្ឋអាមេរិកបានផ្អាកផែនការបើកឡើងវិញរយៈពេល ២១ ថ្ងៃបន្តទៀត ដោយសារករណីឆ្លងជំងឺ Covid-19 បានរីករាលដាលពាសពេញផ្ទៃប្រទេស។

    ទន្ទឹមនឹងនេះ រដ្ឋ Michigan រដ្ឋ Colorado និងរដ្ឋ Florida បានផ្អាកការបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញដោយសារតែនៅក្នុងថ្ងៃអង្គារ កន្លងទៅនេះករណីឆ្លងជំងឺមានកម្រិតខ្ពស់ជាងកាលពីខែមេសា ដែលមន្រ្តីខ្លះបានគិតថាការឆ្លងនេះបានឈានដល់កម្រិតកំពូល។ ហាងជាង ២២០០ កន្លែងរបស់ក្រុមហ៊ុន McDonald នៅសហរដ្ឋអាមេរិកបានបើកឡើងវិញ ដែលស្នើនឹង ១៥% នៃហាងសរុបរបស់ McDonald នៅទូរទាំងសហរដ្ឋអាមេរិក។

    ទោះជាយ៉ាងនេះក្ដី ហាងដែលបានបើកឡើងវិញរួចហើយនឹងមិនតម្រូវឱ្យបិទវិញទេ ខណៈមន្រ្តីមូលដ្ឋានសម្រេចឱ្យពួកគេបើកឡើងវិញ ប៉ុន្តែត្រូវតែបន្តអំពីវិធានការសុវត្ថិភាពរួមមាន៖ ការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវនីតិវិធីពិនិត្យសុខភាព និងការវាស់សីតុណ្ហភាព៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ