• អភិបាលខេត្តសៀមរាប បញ្ជាក់ថា រឿងយករបងឬស្សីធ្វើលើផ្លូវ ត្រូវបានអាជ្ញាធរ ចុះរុះរើចេញអស់ហើយ

    មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយមានប្រជាពលរដ្ឋបានសង់របងនៅលើផ្លូវបង្កអោយមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជននៅលើបណ្តាញសង្គម Facebook ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមផ្លូវមួយនេះ។ ដោយមុននេះបន្តិចដែរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់នៅលើ Facebook របស់លោកថា ករណីខាងលើត្រូវបានអាជ្ញាធរស្រុកសូទ្រនិគម ចុះទៅរុះរើចេញហើយ ដោយមានការចូលរួមពីម្ចាស់ដីនោះផងដែរ។

    ឯកឧត្តម អភិបាលខេត្ត បានរៀបរាប់ថា៖ “លោកអភិបាលស្រុកសូទ្រនិគម បានដឹកនាំកម្លាំងនៃគណៈបញ្ជាការឯកភាពស្រុក ចុះអនុវត្តយ៉ាងឆាប់រហ័សនូវករណីការធ្វើរបងលើផ្លូវ ក្នុងមូលដ្ឋានស្រុកសូទ្រនិគម។ ពាក់ព័ន្ធករណីនេះ គាត់(ម្ចាស់ដី) បានចូលរួមជាមួយអាជ្ញាធរស្រុក និងយល់ព្រមរុះរើរបងរបស់គាត់ចេញវិញ។ ខ្ញុំបាទសង្ឃឹមថា ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងបញ្ឈប់នូវសកម្មភាពកាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់ និងមិនបន្តចាញ់ល្បិចបោកប្រាស់ញ៉ុះញ៉ុងរបស់ជនខិលខូចឆ្លៀតឪកាសទៀតឡើយ។”

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ