• ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១,៣លាននាក់ ស្លាប់ជាង ៥៣ម៉ឺននាក់ និងជាសះស្បើយជាង ៦,៤លាននាក់!

    (បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១,៣៧០,២៤៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៣២,៨៣៤នាក់ និងជាសះស្បើយឡើងវិញ ៦,៤២៨,៩២០នាក់។

    យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

    សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៩៣៥,០៨៨នាក់ ស្លាប់ចំនួន ១៣២,៣១៣នាក់ និងជាសះស្បើយចំនួន ១,២៥៦,២៣៨នាក់។

    ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៥៧៨,៣៧៦នាក់ ស្លាប់ចំនួន ៦៤,៣៦៥នាក់ និងជាសះស្បើយ ៩៧៨,៦១៥នាក់។

    ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦៧៤,៥១៥នាក់ ស្លាប់ ១០,០២៧នាក់ និងជាសះស្បើយ ៤៤៦,៨៧៩នាក់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ