• ស្រីស្អាត​ម្នាក់ បើករថយន្ត​ទៅបុក​នឹង​ដើម ឈើរ​រួច​ជ្រុល​ទៅបុក​នឹង​រថយន្ត​ពីរ​គ្រឿង​ទៀត​

    ភ្នំពេញ​÷​​ ​រថយន្ត​មួយគ្រឿង​ដែល​គេ​ឃើញថា​ជា​ស្រី​ស្អាត​បើក សង្ស័យ​ស្រវឹង​ជ្រុល​ទៅបុក​នឹង​ដើមឈើ​មួយ​ដើម រួច​ទៅបុក​រថយន្ត​ពីរ​គ្រឿង​ទៀត បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។​

    ​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ០០ និង ២៦ នាទី​យប់ ឈានចូល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ ២០២០ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ២១៤ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2Q1692 ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើត មក​លិច​ក្នុង​ល្បឿន​លឿន ស្រាប់តែ មកដល់នឹង​ចំណុចកើតហេតុ​ខាងលើ ក៏​បួង​ចង្កូត​ជ្រុល​ទៅបុក​នឹង​ដើមឈើ​ពេញទំហឹង បណ្តាល​ឲ្យ​បាក់ ៣ កង់ រួច​ទៅបុក​នឹង​រថយន្ត​ពីរ​គ្រឿង​ទៀត រង​ការខូចខាត​យ៉ាងដំណំ ហើយ​ក្នុង​ហេតុការណ៍​នោះដែរ មិន​បង្ក​ឲ្យ​មាន​របួសស្នាម​ទៅដល់​ម្ចាស់​រថយន្ត និង​បងប្អូន​ប្រជាពលរដ្ឋ​ទេ គឺ​រង​ការខូចខាត​តែ​ដើមឈើ និង​រថយន្ត​ពីរ​គ្រឿង​។​

    ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ដល់​រួច​ទាក់ទង​ខាង​ជំនាញ​ចរាចរណ៍​ក្រុង ដើម្បីឱ្យ​ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត lexus rx300 មួយគ្រឿង យកទៅ​ក្រុង ដើម្បី​រក្សាទុក​រង់ចាំ​ដោះស្រាយ នៅពេល​ក្រោយ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ