• Alibaba បណ្ដេញបុគ្គលិកជាន់ខ្ពស់មួយរូបចេញ ដោយសារជួយមិត្តស្រីឱ្យទទួលបានការងារ

    (ចិន)៖ ថ្មីៗនេះ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស Alibaba បានបណ្ដេញលោក Zhao Yang ចេញពីតំណែងប្រធានទទួលបន្ទុកកម្មវិធី Taobao Live បន្ទាប់ពីរកឃើញថា រូបលោក Zhao Yang បានបង្កើតបក្ខពួកនិយម ជាពិសេសគឺបានជួយឱ្យមិត្តស្រីរបស់ខ្លួនទទួលបានការងារនៅក្នុងក្រុមហ៊ុន។ នោះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន CNCB នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២០។

    ប្រភពផ្ទៃក្នុងបានប្រាប់សារព័ត៌មាន CNCB ថា លោក Zhao Yang បានជួយមិត្តស្រីរបស់គាត់ឱ្យទទួលបានតំណែងជាភ្នាក់ងារ Live លក់ផលិតផល​នៅក្នុងក្រុមហ៊ុន Taobao ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba។ មិនត្រឹមតែប៉ុណ្ណោះ លោក Zhao Yang ត្រូវបានគេរកឃើញបាន​ទទួល​យក​កាដូមានដូចជាលុយ អាហារ ការស្នាក់នៅ និងរបស់ផ្សេងៗជាច្រើនទៀត ដែលនេះជាទង្វើខុសពីច្បាប់ដែលក្រុមហ៊ុនបានកំណត់។

    ប្រភពដដែលបានបន្តទៀតថា ទង្វើដែលលោក Zhao Yang បានធ្វើពីបានល្មើលនឹងច្បាប់ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរបំផុត ព្រោះក្រុមហ៊ុន Alibaba បាន​កំណត់មិនឱ្យមានការបង្កើតជាបក្ខពួកនិយម និងមានការដោះដូរជាថ្នូរនឹងការទទួលបានអ្វីមួយពីក្រុមហ៊ុនឡើយ។

    គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ សារព័ត៌មាន CNBC បានទាក់ទងទៅអ្នកនាំពាក្យរបស់ក្រុមហ៊ុន Alibaba ដើម្បីសុំព័ត៌មាន​បញ្ជាក់​បន្ថែម ប៉ុន្តែពុំមានការឆ្លើយតបឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ