• ព្រឹត្តិការណ៍ Champions League ឆ្នាំ ២០២០-២០២១ នឹងចាប់ផ្តើម នៅខែតុលា

    (តួកគី)៖ រដូវកាលព្រឹត្តិការណ៍ប្រកួតបាល់ទាត់ UEFA Champions League ឆ្នាំ២០២០-២០២១ នឹងចាប់ផ្តើម នៅថ្ងៃទី២០ ខែតុលាខាងមុខ, នេះបើយោងតាមសារព័ត៌មាន CGTN ចុះផ្សាយនាយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ។

    យោងតាមការគ្រោងទុក, វគ្គប្រកួតចែកពូល នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៩ ខែធ្នូ, វគ្គប្រកួតជម្រុះនឹងចាប់ផ្តើមឡើង នៅថ្ងៃទី១៦ ខែកុម្ភៈឆ្នាំក្រោយ និងវគ្គប្រកួតផ្តាច់ព្រ័ត្ត គ្រោងនឹងធ្វើឡើង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ខាងមុខ នៅទីក្រុង Istanbul ប្រទេសតួកគី។

    ដោយឡែក ចំពោះការប្រកួត នៃព្រឹត្តិការណ៍ Champions League រដូវកាលនេះវិញ ត្រូវបានរៀបចំជាថ្មី ដោយសារប្រទេសព័រទុយហ្គាល់ នឹងធ្វើជាម្ចាស់ផ្ទះ លើគ្រប់ការប្រកួតដែលនៅសល់ នៅខែសីហាខាងមុខនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ