• សម្តេចតេជោ បញ្ជាក់ច្បាស់ៗថា មន្ត្រីខិលខូចឃុបឃិតគ្នាយកដីរដ្ឋ និងដីពលរដ្ឋ ត្រូវទទួលទោសធ្ងន់ធ្ងរបំផុត

    នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នេះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយសម្តេចបានបញ្ជាក់ច្បាស់ៗថា ចំពោះមន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋហើយរិះរកកលល្បិចនិងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង នេះបើតាមការអោយដឹងពីឯកឧត្តម ដួង តារា នៅលើទំព័រ Facebook របស់លោក។

    ឯកឧត្តម ដួង តារា បានសរសេរនៅលើបណ្តាញសង្គមថា៖ “អំពេីបាប​ នឹងទទួលផលកម្មធ្ងន់ធ្ងរពីកណ្តាប់ដៃនាយករដ្ឋមន្រ្តី នៅព្រឹកមិញថ្ងៃទី ៣ ខែ កក្កដា ២០២០ ក្នុងពេលចាប់ផ្តើមបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា ចំពោះមន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋហើយរិះរកកលល្បិចនិងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។ ចំពោះប្លង់រឹងដែលបានធ្វេីដោយអំពេីឃុបឃិតទុច្ចរិតគឺ នឹរំលាយចោលវិញ។ ដូចសាធារណះជនបានឃើញស្រាប់កាលពីពេលថ្មីៗនេះ សម្តេចតេជោ បានដកគ្រវែងចោល អភិបាលស្រុកកោះក្រឡ ខេត្តបាត់ដំបងជាគំរូស្រាប់ ហើយសំណុំរឿងនោះមិនទាន់ចប់នៅឡើយទេ តើអ្នកណាខ្លះដែលជាប់ពាក់ព័ន្ធនឹងរឿងមិនប្រក្រតីនោះ? យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង៕”

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ