• Zidane ថា Real មិនទាន់ឈ្នះពាន LaLiga នៅឡើយទេ និងត្រូវប្រយុទ្ធបន្តទៀត!

    (ម៉ាឌ្រីដ)៖ អ្នកចាត់ការទូទៅ Zinedine Zidane បានថ្លែងក្នុងសន្និសីទថា ក្លិប Real Madrid នៅពុំទាន់ឈ្នះពានណាមួយនៅឡើយទេ បន្ទាប់ពីលោកមើលឃើញថា Barcelona លេងស្មើ Atletico Madrid ២-២ ជាហេតុធ្វើឲ្យក្រុម លេខ២ រដូវកាលមុននាំមុខកំពូលតារាងតែ ១ពិន្ទុប៉ុណ្ណោះ។

    បុរសសញ្ជាតិបារាំងខាងលើបានថ្លែងក្នុងសន្និសីទនៅមុនពេល Real Madrid ប៉ះ Getafe នាយប់នេះដែលត្រូវបាន ដកស្រង់ចេញផ្សាយដោយ Marca ថា «គ្រប់យ៉ាងមិនទាន់សម្រេចថា យើងឈ្នះនៅឡើយទេ។ យើងនៅសល់ ៦ប្រកួត ដែលស្មើនឹង ១៨ពិន្ទុទៀតដែលត្រូវប្រជែង។ គ្មានទំនុកចិត្ត និងកុំទាន់និយាយថា វាចប់ឲ្យសោះ។ ខ្ញុំធ្លាប់ជួប ច្រើនហើយតាំងនៅជាកីឡាករ ថានឹងឈ្នះ ១០០%ហើយ តែចុងក្រោយបាត់បង់ទៅវិញ»។

    តែយ៉ាងណា ក្រុមរបស់លោក Zinedine Zidane នឹងបង្កើនការនាំមុខដាច់ ៤ពិន្ទុពីក្រុមការពារតំណែងជើងឯក FC Barcelona ប្រសិនបើពួកគេអាចយកឈ្នះគូប្រជែង Getafe នៅកីឡដ្ឋាន Estadio Alfredo Di Stefano នារាត្រីថ្ងៃព្រហស្បតិ៍នេះពីពិន្ទុប្រកៀកប្រកិតគ្នា៧១ និង ៧០ពិន្ទុ។

    ក្រុម Los Blancos ខាងលើនេះ រកបានជ័យជម្នះ ៥ប្រកួតជាប់ៗគ្នានៅ LaLiga ក្រោយវិលមកប្រកួតវិញ និងដណ្តើមបានតំណែងកំពូលតារាងត្រឡប់មកវិញទៀតផង គ្រាដែលមុនពេលផ្អាកដោយសារ Covid-19 ម្ចាស់ជើងឯកពានអឺរ៉ុប ១៣សម័យ Real Madrid បានត្រឹមឈរនៅចំណាត់ថ្នាក់លេខ២ ប៉ុណ្ណោះ ដែលធ្វើឲ្យ Zidane រីករាយជាខ្លាំង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ