• ឃើញ​មុខ​ Cute ដូច​កូនក្មេង តែតាមពិត ពេញវ័យ​ក្រមុំ ២១ ឆ្នាំហើយ

    កាលពីពេល​ថ្មីៗ​នេះ នៅលើ​បណ្ត​ញ​សង្គម​មានការ​ភ្ញាក់ផ្អើល និង​ស្ទើរ​មិនគួរ​ឲ្យ​ជឿ នៅពេល​ដឹងថា​នារី​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ឆ្នាំនេះ​អាយុ ២១ ឆ្នាំ ហើយ តែ​មុខមាត់ និង​រូប​សម្រស់​ប្រៀប​ដូច​កូនក្មេង​អាយុ ៦, ៧ ឆ្នាំ ប៉ុណ្ណោះ​។​

    ​នាង​មានឈ្មោះ Tan Thi Ai Tram អាយុ ២១ ឆ្នាំ មាន​កម្ពស់ ១,២៥ ម៉ែត្រ និង​ទម្ងន់ ២៥ គីឡូក្រាម​។ តែ​ទោះយ៉ាងណា នាង​ក៏​ជា​អ្នក​រៀនសូត្រ​បាន​ជ្រៅជ្រះ ឆ្លងកាត់​វិទ្យាល័យ និង​ធ្លាប់​ធ្វើការ​នៅក្នុង​ការិយាល័យ​រដ្ឋ ក្នុងនាម​ជា​អ្នកធ្វើ​កាត​អត្ត​សញ្ញាប័ណ្ណ​ប្រជាជន​។ ប៉ុន្តែ ឥឡូវនេះ បាន​លាឈប់​ពី​ការងារ​នេះ មក​ចាប់​អាជីព​រកស៊ី​លក់ដូរ​តាម​អន​ឡាញ​ផ្ទាល់ខ្លួន​វិញ ដែល​កំពុង​ទទួល​ការចាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​មហាជន​យ៉ាងច្រើន​។​

    ​នាង​បាន​និយាយថា កាលពីមុន រាល់ពេល​នាង Live លក់​ផលិតផល នាង​តែង​ទទួល​ការកោតសរសើរ ពី​សំណាក់​អ្នក​និយម​លេង​អ៊ីនធឺណិត​ជាច្រើន ថា​គួរឱ្យ​ស្រឡាញ់ ប៉ុន្តែ​ក៏​ទទួល​នូវ​ពាក្យ​អវិជ្ជមាន និង​យល់​ច្រ​លំ​ជាច្រើន​ផងដែរ​។​

    ​ទោះយ៉ាងណា Tan ក៏បាន​បញ្ចេញ​អារម្មណ៍​មួយ​នេះ​ថា នាង​ចង់បាន​កម្ពស់​លូត​ជាងនេះទៀត ដើម្បី​បំពេញ​នូវ​ក្តី​ស្រមៃ​របស់​នាង​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ