• ច្បាប់​សន្តិសុខ​​ជាតិ​ថ្មី​​របស់​ចិន ​បង្ក​​ការ​ជ្រួលច្របល់​​ដល់​ប្រជាជន​ក្រុង​ហុងកុង

    កាល​ពី​ថ្ងៃ​អង្គារ​សភា​ចិន​បាន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដ៏​ចម្រូងចម្រាស​លើ​កោះ​​​ហុងកុង​ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​តវ៉ា​ និង​ពលរដ្ឋ​​ក្នុង​ទីក្រុង​មាន​ការ​ព្រួយបារម្ភ​ពី​សិទ្ធ​បញ្ចេញ​មតិ​របស់​ខ្លួន។​​

    ខុស​ពី​ប្រជាជន​ហុងកុង​ដែល​ព្រួយបារម្ភ​ពី​ការ​ងាយ​នឹង​ចាប់​ចង​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​សមាជជាតិ​ប្រជាជន​ចិន​ឯណោះ​វិញ​បាន​អះអាង​ថា​ការ​អនុម័ត​ច្បាប់​នេះ គឺ​ដើម្បី​ដាក់​ទណ្ឌកម្ម​មនុស្ស​មួយ​ចំនួន​តូច ហើយ​ការពារ​មនុស្ស​ភាគ​ច្រើន និង​ដើម្បី​សន្តិសុខ​របស់​ប្រទេស​និង​ស្ថិរភាព​យូរអង្វែង​របស់​ក្រុង​ហុងកុង។

    គួរ​បញ្ជាក់​ថា​អង្គការ​តាក់​តែង​ច្បាប់​កំពូល​​ចិន​គឺ​បាន​អនុម័ត​ច្បាប់​នោះ​កាលពី​ដើម​សប្ដាហ៍​ហើយលោក​​ប្រធានាធិបតី ស៊ី ជីងពីង ក៏​បាន​ចុះ​ហត្ថលេខា​យល់ព្រម​លើ​បទ​បញ្ជា​នោះ​ហើយ​ដែរ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ