• ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១០,៥លាននាក់ ស្លាប់ ៥១ម៉ឺននាក់ និងជាសះស្បើយជាង ៥,៧លាននាក់!

    (បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១០,៥៧៤,៣៩៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥១៣,១៤៣នាក់ និងជាសះស្បើយឡើងវិញ ៥,៧៨៣,៩៩៦នាក់។

    យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

    សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៧២៧,០៦១នាក់ ស្លាប់ចំនួន ១៣០,១០៦នាក់ និងជាសះស្បើយចំនួន ១,១៣៦,៥៧១នាក់។

    ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៤០៨,៤៨៥នាក់ ស្លាប់ចំនួន ៥៩,៦៥៦នាក់ និងជាសះស្បើយ ៧៩០,០៤០នាក់។

    ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦៤៧,៨៤៩នាក់ ស្លាប់ ៩,៣២០នាក់ និងជាសះស្បើយ ៤១២,៦៥០នាក់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ