• ក្រសួង សម្រេចពន្យាពេលផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ រហូតដល់ចុងខែកញ្ញា

    លោកស្រី ម៉ែន ច័ន្ទកុសល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ នងដឹកជញ្ជូន បានប្រាប់តាមរយៈ Telegram ឲ្យដឹងថា ក្រសួងបានប្រកាសពន្យាពេលផ្ទេរកម្មសិទ្ថិយានយន្ត ដោយរកម្ចាស់មិនឃើញ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០។

    ការពន្យាពេលសម្រួលនីតិវិធី នៃការផ្ទេរកម្មសិទ្ធិរកម្ចាស់ដើមមិនឃើញ ព្រោះតែក្រសួងមើលឃើញថា មានម្ចាស់យានយន្តមកធ្វើការផ្ទេរកម្មសិទ្ធិច្រើន ហើយនៅមានតម្រូវការបន្ដ ទើបមានការពន្យាពេលបន្ថែមទៀត។

    តាមសេចក្ដីជូនដំណឹងចាស់បានផុតហើយ គឺត្រឹមថ្ងៃទី ៣០ ខែមិថុនា ប៉ុន្ដែក្រសួងកំពុងត្រៀមចេញសេចក្ដីប្រកាសថ្មី ក្នុងពេលឆាប់ៗ ដោយធ្វើការពន្យាពេលនៃការផ្ទេរកម្មសិទ្ធិយានយន្តរកម្ចាស់ដើមមិនឃើញ រហូតដល់ខែចុងខែកញ្ញា ឆ្នាំ២០២០។

    ទន្ទឹមនឹងការពន្យាពេលនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានកោះប្រជុំអំពីការសម្រួលនីតិវិធី ឲ្យកាន់តែងាយស្រួល និងចំណេញពេលជាងនេះ ដើម្បីសម្រួលដល់ម្ចាស់យានយន្តចង់កាត់ឈ្មោះផងដែរ។

    គិតត្រឹមរយៈពេល ៥ខែ ២០២០ គឺមានម្ចាស់យានយន្តបានមកផ្ទេរកម្មសិទ្ធិយានជំនិះ រហូតដល់ ៨ពាន់គ្រឿង ដែលធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩ គឺមានត្រឹមតែ ៥ពាន់គ្រឿងប៉ុណ្ណោះ។ តួលេខនៃសន្ទុះ មកផ្ទេរកម្មសិទ្ធិយានយន្ត ៥ខែឆ្នាំ ២០២០ ជាតួលេខកើនឡើង ២០% ធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ