• រដ្ឋបាលរាជធានីភ្នំពេញ កំពុងសាកល្បងម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ដើម្បីទុកសម្អាតតាមដងផ្លូវ និងតាមសួនច្បារ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងសាកល្បងម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន ០២គ្រឿង ដើម្បីអាចបោសសម្អាតនៅតាមដងផ្លូវ និងតាមសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា ម៉ាស៊ីនទាំងពីរ គ្រឿងនេះ គឺជាអំណោយរបស់ទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ដែលជាទីក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។

    ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ទាំង២នេះ នឹងជួយសម្រួលដល់ការបោកសម្អាតតាមដងផ្លូវ និងសួនច្បារឲ្យកាន់តែមានភាពងាយស្រួល និងមានអនាម័យ ដើម្បីឲ្យទីក្រុងភ្នំពេញរបស់យើងមានភាពស្រស់ស្អាត និងកាន់តែមានសោភណ្ឌភាព៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ