• ទីបំផុត សភាចិន អនុម័តច្បាប់សន្តិសុខជាតិថ្មី​លើហុងកុងហើយ!

    (ហុងកុង)៖ ទូរទស្សន៍ហុងកុងបានចេញផ្សាយនៅមុននេះបន្តិចថា សភាប្រជាជនចិន​បានអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីប្រើប្រាស់លើទីក្រុងសេដ្ឋកិច្ចកំពូលមួយនេះហើយ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ចំពោះមុខការព្រមានរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន Reuters។

    ទូរទស្សន៍ហុងកុង (Cable TV) ខាងលើនេះ បានបញ្ចេញព័ត៌មានអំពីការអនុម័តច្បាប់ ក្រោយទទួលបានប្រភពមួយ​ដែលសុំមិនបញ្ចេញអត្តសញ្ញាណ។ ទូរទស្សន៍នេះថែមទាំងបានចេញផ្សាយទៀតថា ច្បាប់ខាងលើនេះត្រូវបានអនុម័តជាឯកច្ឆន្ទ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍​នៃសភាប្រជាជនប្រជាជនចិនទៀតផង។

    គួរបញ្ជាក់ថា ចិនបានបង្កើតច្បាប់ខាងលើនេះ ដោយស្ថិតនៅក្នុងគោលដៅដោះស្រាយបញ្ហា​ជុំវិញអំពើហិង្សា និងតវ៉ានៅក្នុងទីក្រុងហុងកុង ដែលត្រូវបានអូសបន្លាយ​ចាប់តាំងពីឆ្នាំ២០១៩។ ច្បាប់នេះមានគោលដៅប្រយុទ្ធប្រឆាំង​ការធ្វើវិទ្ធង្សនា, អំពើភេរវកម្ម, ការបំបែកខ្លួន និងការគប់គិតជាមួយបរទេសជាដើម។ ទោះបីជាអាមេរិក​បានចាត់វិធានការមួយចំនួន ដូចជាការរឹតត្បិតទិដ្ឋាការលើមន្ត្រីចិន និងដកឋានៈពិសេស​របស់ហុងកុងក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី ស្របតាមច្បាប់របស់អាមេរិករួចទៅហើយក្តី ក៏ប្រទេសចិន​មិនបានបង្ហាញសញ្ញាថា នឹងដកថយវិញនោះដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ