• ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១០,៤លាននាក់ ស្លាប់ ៥០ម៉ឺននាក់ និងជាសះស្បើយជាង ៥,៦លាននាក់!

    (បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១០,៤០១,០៦៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥០៧,៤៩៧នាក់ និងជាសះស្បើយឡើងវិញ ៥,៦៤៦,៧៥៩នាក់។

    យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

    សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៦៨១,៣១២នាក់ ស្លាប់ចំនួន ១២៨,៧៧២នាក់ និងជាសះស្បើយចំនួន ១,១០៤,៦៧៩នាក់។

    ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៣៧០,៤៨៨នាក់ ស្លាប់ចំនួន ៥៨,៣៨៥នាក់ និងជាសះស្បើយ ៧៥៧,៤៦២នាក់។

    ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦៤១,១៥៦នាក់ ស្លាប់ ៩,១៦៦នាក់ និងជាសះស្បើយ ៤០៣,៤៣០នាក់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ