• ព្រឹត្តិការណ៍ប្រណាំងកង់ធំជាងគេបំផុត លំដាប់ទី៤ លើពិភពលោក ត្រូវបានលុបចោលដោយសារ COVID-19

    (ចិន)៖ ព្រឹត្តិការណ៍ប្រណាំងកង់ប្រចាំឆ្នាំ Tour of Qinghai Lake របស់ប្រទេសចិន នៅក្នុងឆ្នាំ២០២០នេះ ត្រូវបានលុបចោលវិញ ដោយសារតែការរីករាលដាលនៃវីរ៉ុស COVID-19, នេះបើតាមការបញ្ជក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៩ ខែមិថុនានេះ។

    លោក Yang Haining អនុប្រធានការិល័យកីឡា ខេត្ត Qinghai របស់ចិនបានឲ្យដឹងថា ព្រឹត្តិការណ៍នេះដំបូងឡើយគ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា, ប៉ុន្តែអ្នករៀបចំកម្មវិធីបានសម្រេចចិត្តលុបចោលវិញ។ លោកបន្តថា ការលេងល្បែងកម្សាន្ត និងសកម្មភាពផ្សេងៗនឹងត្រូវធ្វើឡើងនៅទូទាំងខេត្តជំនួសវិញ។

    ដោយចាប់ផ្តើមឡើង នៅក្នុងឆ្នាំ២០០២, ព្រឹត្តិការណ៍ Tour of Qinghai Lake គឺជាព្រឹត្តិការណ៍ប្រណាំងកង់ធំជាងគេបំផុតលំដាប់ទី៤ លើពិភពលោក បន្ទាប់ពីព្រឹត្តិការណ៍ Tour de France, Tour of Italy និងព្រឹត្តិការណ៍ Tour of Spain ដោយបានទាក់ទាញអ្នកចូលចិត្តជិះកង់ និងអ្នកជិះកង់អាជីព មកពីប្រទេសចិន និងមកពីក្រៅប្រទេស ជារៀងរាល់ឆ្នាំ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ