• ពីថ្ងៃទី០១-០៧ ខែកក្កដា កម្ពុជា អាចមានភ្លៀងធ្លាក់ច្រើន ជាពិសេសតំបន់នៅតំបន់មាត់សមុទ្រ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០។

    ក្រសួងបញ្ជាក់ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ខ្លាំង ជាមួយនឹងជ្រលងនៃប្រព័ន្ធ សម្ពាធទាបបង្កើនឥទ្ធិពលលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ ៖

    ១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
    * សីតុណ្ហភាពអប្បបរមាមានពី២៦-២៧°C
    * សីតុណ្ហភាពអតិបរមាមានពី ១៩-៣១°C ។
    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ខ្លាំង។

    ២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    * សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C
    * សីតុណ្ហភាពអតិបរមាមានពី២៨-៣០°C ។
    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន។

    ៣៖ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
    * សីតុណ្ហភាពអប្បបរមាមានពី២៥-២៧°C
    * សីតុណ្ហភាពអតិបរមាមានពី ២៧-២៩°C ។
    នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់។

    ក្រសួងធនធានទឹក ក៏បានអំពាវនាវសូមសាធារណជន ជាពិសេសអ្នកដំណើរសមុទ្រ និងប្រជានេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះរលកសមុទ្រខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ