• ញាក់សាច់! ជាង ​២​តោន នៃសាច់​ប្រហិត​ចម្រុះ​ខូចគុណភាព ត្រូវបាន​ដុតបំផ្លាញ​ចោល​នៅ​ក្រុង​បាត់ដំបង

    បាត់ដំបង​៖​មន្ត្រី​ជំនាញ បានធ្វើការ​ដុតបំផ្លាញ​ចោល​នូវ​សាច់​ប្រហិត​ចម្រុះ​ខូចគុណភាព​ចំនួន​២៤៥០​គីឡូក្រាម ដែល​ឈ្មួញ​ទុចរិត​នាំចូល​ពី​ក្រៅប្រទេស បម្រុង​យកមក​លក់​ចែកចាយ​បន្ត​នៅក្នុង​ខេត្តបាត់ដំបង​។​

    ​នៅ​ព្រឹក​ថ្ងៃ ចន្ទ ទី ២៩​ខែ មិថុនា ឆ្នាំ​២០ ២០ ដោយបាន​ការអនុញ្ញាត​ពី ឯកឧត្តម ឧ​ត្ត​ម សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បា ត់​ដំបង និង​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក គឺ បុ​ណ្ណ​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តបាត់ដំបង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចេង ឡេង ស្នងការរង​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ដែលមាន​លោក​វរសេនីយ៍ទោ យី យក់​សាន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចូលរួម​សហការ​ណ៍​ជាមួយ​រដ្ឋបាល​ក្រុង​បាត់ដំបង អាជ្ញាធរ​មូលដ្ឋាន អង្គភាព​ជំនាញ​សាខា​កាំកុងត្រូល និង​ផ្នែក​ពាក់ព័ន្ធ បានធ្វើការ​ដុតបំផ្លាញ​ចោល​នូវ​សាច់​ប្រហិត​ចម្រុះ​ខូចគុណភាព​ចំនួន​២៤៥០​គីឡូក្រាម ដែល​ឈ្មួញ​ទុ​ច្ចត​នាំចូល​ពី​ក្រៅប្រទេស​បម្រុង​យកមក​លក់​ចែកចាយ​បន្ត​នៅក្នុង​ខេត្តបាត់ដំបង ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាបបាន​ទាន់ពេលវេលា ។​

    ​នៅ​ចំពោះ​ទិដ្ឋភាព​បែបនេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាត់ដំបង សូម​ធ្វើការ​អំពាវនាវ​ដល់​អ្ន​ក​ប្រកបមុខរបរ​ដូចខាងលើ ត្រូវ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការ​លួច​នាំចូល នូវ​ប្រភេទ​(​ប្រហិត​ឬ​សាច់មាន ឬ​ជង្គង់​មាន់​)​ខូចគុណភាព យកមក​លក់​ចែកចាយ​ដល់​ប្រជាពលរដ្ឋនៅក្នុង ខេត្តបាត់ដំបង ព្រោះ​ប្រភេទ​សាច់​ខូចគុណភាព​ទាំងនេះ ពិតជា​បាន​បង្ក​ផលប៉ះពាល់​ខ្លាំងណាស់​ចំពោះ​អ្នកប្រើប្រាស់ ម្យ៉ាងវិញទៀត​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន សូមមេត្តា​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត​ចំពោះ​ការទិញ ឬ​ការបរិភោគ​ផលិតផល​ទាំងនេះ​ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ខ្លាំងណាស់ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ