• ខឹងប្តី ដាក់ទំនាយឲ្យឡានបុកងាប់ ដល់ពេល​ឡាន​បុក​ប្តី​ស្លាប់​យំ​ឡើង​ហើម​ភ្នែក!

    ខេត្តរតនគិរី​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​ជនរងគ្រោះ​បែក​លលាដ៍ក្បាល​និង​ខួរ​ខ្ទាត​ពេញ​ចិញ្ចើមផ្លូវ​គួរ​ឲ្យ​សង្វេគ​។​

    ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២៥​នាទី​រសៀល ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ស្ថិតនៅ​ក្នុងភូមិ​កប ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ខេត្តរតនគិរី​។​

    ​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​និយាយថា គ្រួសារ​ជនរងគ្រោះ​តែងមាន​ជម្លោះ​ក្នុង​គ្រួសារ​ឲ្យ​តែ​កើតមាន​ម្តងៗ​ភាគី ប្រពន្ធ​របស់គាត់​តែង​ជំ​ទាល​ជេរ​គាត់ ថែមទាំង​ដាក់​ទំនាយ​ថា​(​អា​ឡាន​បុក​ងាប់ )​ទៀតផង ពេលនេះ​ភាគី​ប្តី​បាន​ស្លាប់​ដោយ​ឡាន​បុក​ដូច​បណ្តាសា របស់​ប្រពន្ធ​មែន ប៉ុន្តែ​អ្វីដែល ឃើញជាក់ស្តែង នាង​ប្រពន្ធ មិនបាន​ជំ​ទាល​ជេរ​ទៀត​ទេ​គឺ​គាត់​សម្តែង​អាការ​សោកស្តាយ ស្រែក​ជំ​ទាល​យំ​ឡើង​ហើម​ភ្នែក​។​

    ​ប្រភព​បាន​បន្តថា ជនរងគ្រោះ​ជិះ​ម៉ូតូ​មកពី​ស្រុក​អូរ​ជុំ ទៅធ្វើ​ការ​សំណង់​នៅ​ភូមិ​លុង​ឃុ​ង ស្រុក​បរ​កែវ មិនទាន់​ទៅដល់​ផង ក៏​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​តែម្តង​។​

    ​នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទីង​ចាក់​លោក ខាំ ស៉ី បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ម៉ៅ តាច ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​គ្រឹ​ង មាន​ទីលំនៅ​ភូមិ ថា​រ៉ង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ជិះ​ម៉ូតូ​ម្នាក់ឯង​១​គ្រឿង​ម៉ូតូ​ម៉ាក វី វ៉ា ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ក 7726 ប​.​ជ ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ រីឯ​រថយន្ត​កែច្នៃ​១​គ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រ កាត់​ទ្រុង ក្បាល​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2F-0723 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពេល​កើតហេតុ​បាន​ចុះ​រត់គេចខ្លួន​បាន​ស្រមោល បន្សល់ទុក​រថយន្ត​នៅ​និង​កន្លែងកើតហេតុ ។​

    ​ក្រោយ​កើតហេតុ​កម្លាំង​ប៉ុស្តិ៍ និង​កម្លាំង​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង បាន​ដកហូត​មធ្យោបាយ​ទាំងពីរ​គ្រឿង យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​ឃុំ​ទីង​ចាក់ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។​

    ​ដោយឡែក​សព​ជនរងគ្រោះ កម្លាំង​ប៉ុស្តិ៍​បានធ្វើការ​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ ដើម្បី​យកទៅ​បុណ្យ​ទៅតាម​ប្រពៃណី​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ