• ម្តាយយំបោកខ្លួនរហូតសន្លប់បាត់ស្មារតី ស្រណោះកូនស្រីដែលបានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

    នារីរូបស្រស់សោភាម្នាក់បានខ្ទាតបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាសូរ និងបុរសម្នាក់ទៀតជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ U16 បានរងរបួសធ្ងន់ បែកមុខបែកមាត់រលាត់ដៃរលាត់ជើងពេញមួយតួខ្លួនតែម្ដង ត្រូវបានរថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យឯកជនពន្លឹមកដឹកយកទៅសង្គ្រោះ បន្ទាប់ពីពួកគេទាំងពីរនាក់ជិះម៉ូតូ PCX ឌុបគ្នាធ្វើដំណើរឆ្លងកាត់ផ្លូវបំបែកជាបួន ស្រាប់តែត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿង បោះពួយយ៉ាងលឿនទៅបុកពេញទំហឹង អូសទាំងម៉ូតូទាំងមនុស្សជាង៣០ម៉ែត្រហើយបើករត់គេចខ្លួនបាត់។

    ករណីគ្រោះថ្នាក់នេះធ្វើឲ្យសាច់ញាតិ និងមិត្តភក្តិ ក៏ដូចជាអ្នកបានស្គាល់ មានការសោកស្តាយជាខ្លាំង ហើយម្តាយរបស់នារីរងគ្រោះវិញ មានអារម្មណ៍រន្ធត់មិនអាចទទួលយកបាន រហូតដល់ស្រែកទ្រហ៊ោយំបោកខ្លួនដល់សន្លប់បាត់ស្មារតីទៀតផង ហើយមិនបានមកជូនដំណើរកូនស្រីលើកចុងក្រោយ ពេលបញ្ចុះសពនោះទេ។ គួរបញ្ជាក់ថា នៅពេលបានទទួលដំណឹងថាកូនស្រីស្លាប់ម្តាយយុវតីរងគ្រោះក៏បានបង្ហោះសារសោកស្តាយនៅលើហ្វេសបុករបស់គាត់ដោយធ្វើការសរសេរថា៖ “ហេតុអីបានដាច់ចិត្តទៅ😭 ហេតុអីបានមិននៅចាំម៉ាក់😭 ហេតុអីបានទៅ មិនលាម៉ាក់មួយម៉ាត់😭 ហ្អែងអត់ទាន់បានធ្វេីតាមសន្យាជាមួយម៉ាក់ទេ😭 តេីអោយម៉ាក់រស់នៅយ៉ាងមិចបន្តទៀត😭 កូនងេីបឡេីងប្រាប់ម៉ាក់មក😭 ឮអត់ម៉ាក់អោយងេីបឡេីង😭 ហេតុអីហ្អែងធ្វេីអោយម៉ាក់ឈឺចាប់យ៉ាងនេះ😭😭😭😭 ព្រះអេីយ: កូនម្តាយ😭😭😭😭😭”។

    នេះពិតជារឿងគួរឲ្យសោកសង្រែក និងសោកស្តាយណាស់ សង្ឃឹមថាសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវរកម្ចាស់ឡានដែលបានបើកបុក យុវតីរងគ្រោះ និង កីឡាករបាល់ទាត់ជម្រើសជាតិ U16 ក្នុងពេលឆាប់ៗខាងមុខដើម្បីមកទទួលខុសត្រូវតាមផ្លូវច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ