• ក្តុកក្តួល​ណាស់​! ព្រោះតែ​ក្រពះ គាត់​ប្រាប់ថា​បង្ខំចិត្ត​ដើរ​ស៊ីឈ្នួល​គេ និង​ធ្វើ​សំណង់​តាំងពី​អាយុ​១០​ឆ្នាំ

    ភ្នំពេញ​៖ ជីវិត​មនុស្ស​ម្នាក់ៗ កើតមក​នៅក្នុង​លោក​នេះ មាន​វាសនា​ខុសៗ​គ្នា អ្នកខ្លះ​កើតមក​នៅក្នុង​គ្រួសារ​ធូរធា និង​ទ្រព្យ​សប្ប​ត្តិ​ហូរហៀរ រស់នៅ​យ៉ាង​ស្រណុក​ស្រួល ខណៈ​អ្នក​ទៀត​នៅក្នុង​គ្រួសារ​មាន​ជីវភាព​ខ្សត់ខ្សោយ ដោយ​ត្រូវ​រែកពុន បញ្ចេញ​កម្លាំង​ពលកម្ម​ដើម្បី​ក្រពះ​តាំងតែ​ពី​វ័យ​កុមារ​។​

    ​ជាក់ស្តែង ដូច​ក្មេងប្រុស​ម្នាក់នេះ​ជាដើម ព្រោះតែ​គ្រួសារ​ក្រីក្រ ជាហេតុ​ធ្វើ​ឲ្យ​រូបគេ​ត្រូវ​បង្ខំចិត្ត​លះបង់​កុមារភាព​ស៊ីឈ្នួល​ធ្វើការ​ឲ្យ​គេ ដើម្បី​បាន​ប្រាក់​បន្តិចបន្តួច អាចជួយ​សម្រួល​ជីវភាព​គ្រួ​សារបាន​ខ្លះ ដោយ​រូបគេ​បាន​ប្រាប់ថា ចាប់ផ្តើម​ស៊ីឈ្នួល​គេ​តាំងពី​អាយុ ១០ ឆ្នាំ ម្លេះ ខណៈ​មកទល់ពេលនេះ​មាន​អាយុ ១៤ ឆ្នាំ ហើយ​។​

    ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ket seyha បាន​បង្ហោះ​រូបភាព​របស់​ក្មេងប្រុស​ខាងលើ និង​ភ្ជាប់​សារ​រៀបរាប់​គួរ​ឲ្យ​សង្វេក​ចិត្ត​យ៉ាង​ដូច្នេះ​ថា​៖ «​ចុះទៅ​ធ្វើការ​ឃើញ​អា​អូន​កំពុង​ជីកដី​បែកញើស​គគ្រៀក​កណ្តាល​ថ្ងៃ​សួរ​គាត់ ថា​អាយុ​14​ឆ្នាំ​ទេ ធ្វើការ​សំណង់​តាំងពី​អាយុ​10​ឆ្នាំ​មក ព្រោះតែ​ក្រពះ​ធ្វើ​ឲ្យ​គាត់​លះបង់​ភាព​កុមារភាព នឹកឃើញ​ពី​ខ្ញុំ​កាល​ក្មេង​មាន​បាយ​ញាំ​ហើយ រត់​លេង​មិន​ចង់​ញ៉ាំ​ទេ ឯ​ក្មេង​សម័យនេះ​ព្រឹក​ឡើងកាន់ iPhone iPad ឯ​គាត់​កាន់​ចបជីក លី​ដី លី​ស៊ីម៉ងត៍ តើ​ពូ​អាចជួយ​អី​បាន​? ចុងក្រោយ​បាន​ឲ្យ​តែ 10​ម៉ឺន រៀល​គាត់​លើ​ដៃ​សំពះ​អរគុណ​ខ្ញុំ​៣ ៤ ដង សង្ឃឹម​គាត់​ធំ​ឡើង​ជីវភាព​គាត់​ល្អប្រសើរ​ជាង​នេះ​»​។​

    ​ទោះយ៉ាងណា ភាព​ក្រលំបាក គឺជា​មេរៀន​បង្រៀន​ឲ្យ​យើង​ខំប្រឹងប្រែង ទោះ​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក៏ដោយ​ដែល​នេះ​អាច​ថា​វា​ជា​បទពិសោធន៍​មួយ​នៃ​ជីវិត​របស់​យើង​ម្នាក់ៗ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ