• Bayern លេីកពាន Bundesliga ជាផ្លូវការនៅទឹកដីក្លិប Wolfsburg ទាំងសោះកក្រោះ

    (ប៊ែកឡាំង)៖ ក្រុមបាល់ទាត់ Bayern Munich បានគ្រងតំណែងជើងឯក Bundesliga រដូវកាលនេះជាផ្លូវការហេីយ ដោយគ្មានអ្នកទស្សនាសូម្បីតែ ១នាក់ បន្ទាប់ពីបំបាក់ម្ចាស់ផ្ទះ VfL Wolfsburg ៤-០ នៅថ្ងៃប្រកួតចុងក្រោយទៀត។

    ម្ចាស់ពានរង្វាន់លីគកំពូលអាល្លឺម៉ង់ ៨សម័យកាលជាប់ៗគ្នានេះ បានបំបែកកំណត់ត្រាលេង ២៥ប្រកួតមិនដែលចាញ់គ្រប់ការកម្មវិធីក្នុងឆ្នាំ២០២០ នេះ ដោយលេងបានតែ ៤នាទីប៉ុណ្ណោះដេីមវគ្គទី១ កីឡាករ Kingsley Coman រកបានគ្រាប់បាល់ទី១ ក្រោយបញ្ជូនពីមិត្តរួមក្រុម Thomas Mueller។

    Mickael Cuisance បន្ទាប់មកបានបាញ់ចេញពីចម្ងាយ ២៥ម៉ែត្រចំគោលដៅចូលទីយ៉ាងស្អាតទៀតនៅនាទី៣៧ មុនពលកីឡាករខ្សែប្រយុទ្ធ Robert Lewandowski រកបាន ១គ្រាប់ដោយបាល់ប៉េណាល់ទី ដែលជាគ្រាប់បាល់លេីកទី៣៤ច្រើនជាងគេនៅក្នុងក្របខណ្ឌ Bundesliga រដូវកាលឆ្នាំ២០១៩-២០២០ នេះ។

    ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញខាងលេីនេះទទួលស្បែកជេីងមាសប្រចាំព្រឹត្តការណ៍ Bundesliga ជាលើកទី៥ និងជាលើកទី៣ ក្នុងក្លិបខ្លារខិន Bayern Munich នេះ។

    ក្នុងជំនួបមុនបិទរដូវកាលនេះដែរ កីឡាករអាល្លឺម៉ង់ Thomas Mueller ក៏រកបានគ្រាប់បាល់ទី៤ នៅនាទីទី៧៩ ខណៈដែលក្រុម Bayern បានរកគ្រាប់បាល់បញ្ចូលទីក្នុងរដូវកាលនេះកេីនដល់ ១០០គ្រាប់ តែនៅតិចជាងកំណត់ត្រាលីគក្នុងរដូវកាល ១៩៧១-៧២ ទៅវិញទេ។

    សម្រាប់ក្រុម Wolfsburg ការបរាជ័យនេះបានធ្វើឲ្យពួកគេធ្លាក់ក្នុងវគ្គចែកពូលនៃពានអឺរ៉ុប Europa League ក្នុងចំណាត់ថ្នាក់លេខ៧។

    ពិធីប្រគល់ពានរង្វាន់ដ៏ចម្លែក និងគ្មានអ្នកគាំទ្រនៅក្នុងពហុកីឡដ្ឋាន Wolfsburg គឺជាការឆ្លុះបញ្ចាំងពីរដូវកាលដែលត្រូវបានរំខានអស់រយៈពេលជាង ២ខែកាលពីខែមីនាដោយសារតែជំងឺ Covid-18៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ