• អូស្រ្តាលី និងនូវែលសេឡង់ ធ្វើម្ចាស់ផ្ទះរួមគ្នានៃ Women’s World Cup 2023!

    (ហ្ស៊ូរិច)៖ ប្រទេសអូស្រ្តាលី និងណូវែលសេឡង់ និងធ្វេីសហម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ស្រ្តីពិភពលោក លេីកទី៩ នៅឆ្នាំ២០២៣ Women’s World Cup 2023 ជាមួយទឹកប្រាក់បន្ថែម ១ពាន់លានទៀតពី FIFA ផងដែរ។

    កូឡុំប៊ី បានក្លាយគូប្រកួតប្រជែងតែមួយគត់មកពីតំបន់អាមេរិកឡាទីន បន្ទាប់ពីប្រេស៊ីល និងជប៉ុនបានប្រកាសដកខ្លួនកាលពីដើមខែមិថុនានេះ ដែលទទួលបានសំឡេងគាំទ្រតែ១៣ និងអូស្រ្តាលី និងណូវែលសេឡង់ ទទួលបាន ២២សំឡេង ក្នុងចំណោមសមាជិកបោះឆ្នោតចំនួន៣៥។

    កំណែទម្រង់ថ្មីសម្រាប់ឆ្នាំ២០២៣ នឹងក្លាយជាព្រឹត្តិការណ៍ដំបូងគេបង្អស់ក្នុងចំណោមបាល់ទាត់ស្ត្រីដែលមាន៣២ក្រុមចូលរួម ។ នេះបេីយោងតាមការចេញផ្សាយដោយ BBC។

    ការប្រកួតប្រជែង គ្រោងធ្វើឡើងចាប់ពីខែកក្កដា ដល់ខែសីហាឆ្នាំ២០២៣ ដោយអូស្រ្តាលី ត្រៀម៨កីឡដ្ឋាន និងណូវែលសេឡង់ មាន៥កីឡដ្ឋាន ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រនឹងធ្វេីប្រទេសអូស្រ្តាលី នៅភាគខាងជេីងទីក្រុង Sydney។

    នេះជាលេីកទី១ ផងដែរសម្រាប់អូស្ត្រាលី និងណូវែលសេឡង់ ដែលទទួលបានសិទ្ធិធ្វេីម្ចាស់ផ្ទះក្នុងយុទ្ធនាការដែលមាន ៤ឆ្នាំម្តង គិតចាប់តាំងប្រទេសនៅអាស៊ី ចិនធ្វេីម្ចាស់ចុងក្រោយនៅឆ្នាំ២០០៧ ជាលេីកទី២ របស់ពួកគេ ជាមួយអាមេរិកជោគជ័យច្រេីនជាងគេ ដោយឈ្នះពាន Women’s World Cup បាន៤ដង អាល្លឺម៉ង់២ដង ហេីយន័រវេស និងជប៉ុនបានម្នាក់ ១ដងដូចគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ