• Justin Bieber ប្តឹងអ្នកលេង Twitter ២នាក់ ពីបទ «បរិហាកេរ្តិ៍» និងទាមទារសំណងជំងឺចិត្ត ២០លានដុល្លារ

    (បរទេស)៖ តារាចម្រៀង POP Justin Bieber បានចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីអ្នកលេងបណ្តាញសង្គមពីរនាក់ ចោទប្រកាន់លោកថា បានរំលោភបំពានផ្លូវភេទលើពួកគេ នៅអំឡុងឆ្នាំ២០១៤-២០១៥។ នេះបើយោងតាមការដកស្រង់ ការចេញផ្សាយពីសារព័ត៌មាន Foxnews នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។

    Bieber ដែលមានវ័យ ២៦ឆ្នាំ ត្រូវបានរាយការណ៍ថា កំពុងដាក់ពាក្យបណ្តឹងប្រឆាំងនឹងបុគ្គលពីរនាក់ ដែលសុទ្ធសឹងតែជានារី ពីបទ «បរិហាកេរ្តិ៍»។ បើតាម TMZ បានឲ្យដឹងថា តារា POP រូបនេះ បានប្តឹងទាមទារសំណងជំងឺចិត្តសរុប ២០លានដុល្លារអាមេរិក ខណៈម្នាក់ ១០លានដុល្លារ។

    តាមរយៈឯកសារដែល Bieber បានភ្ជាប់ជាមួយពាក្យបណ្តឹងនោះ គឺមានភស្តុតាងជាច្រើន ដើម្បីបង្ហាញថាលោកមានភាពស្អាតស្អំ មិនដូចទៅនឹងអ្វីដែលអ្នកលេង Twitter ទាំងពីរនាក់ ចោទប្រកាន់ និងដើម្បីធានាថា រាល់ការចោទប្រកាន់មកលើលោក ជារឿងប្រឌិត។

    គួរជម្រាបថា ថ្មីៗនេះ Justin Bieber ត្រូវបានចោទប្រកាន់ថា រំលោភបំពានផ្លូវភេទលើនារី២នាក់។ នារីម្នាក់ ឈ្មោះ Danielle ចោទថា Justin Bieber រំលោភបំពានផ្លូវភេទលើរូបនាង នៅឆ្នាំ២០១៤ ខណៈនារីម្នាក់ទៀតឈ្មោះ Kadi បានចោទថា Justin Bieber រំលោភនាងនៅឆ្នាំ២០១៥។ នារីពីរនាក់ខាងលើ បានបង្ហោះសារចោទប្រកាន់នេះ តាមរយៈបណ្តាញសង្គម Twitter ក្រោយមកបានលុបសារចោលទាំងអស់ ។ ចំណុចនេះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកតាមដាន Bieber មានការងឿងឆ្ងល់ជាខ្លាំង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ