• គួរឲ្យស្រលាញ់ណាស់! ឆ្មាមួយក្បាលនេះ ឈ្មោះ Narnia មានមុខចែកជា២ពណ៌យ៉ាងល្អឥតខ្ចោះ ហើយបានកូនមកកាត់តាមពណ៌ម្ខាងៗនៃមុខវាថែមទៀត

    (បរទេស)៖ ឆ្មាឈ្មោលមួយក្បាលឈ្មោះ «ណានៀ (Narnia)» មានពណ៌ចំនួន២នៅលើផ្ទៃមុខរបស់វា ដែលត្រូវបានចែកគ្នាយ៉ាងល្អឥតខ្ចោះ ប៉ុន្តែវាមិនមែនជាពូជឆ្មា Chimera ឡើយ​។ Chimera Cat ជាពូជឆ្មាដែលកោសិការបស់ពួកវាផ្ទុកហ៊្សែន DNA ២ផ្សេងគ្នា បណ្តាលមកពីការ​រួមបញ្ចូលគ្នានៃ Embryo ពីរ។

    ពួកឆ្មា Chimera នេះ ទើបជាទូទៅមានមុខ ដែលត្រូវចែកជា២ពណ៌ស្មើគ្នា​ ហើយជារឿយៗភ្នែកសងខាងរបស់ពួកវា ក៏មានពណ៌ខុសគ្នាដែរ​។ ហេតុនេះហើយ ធ្វើឲ្យឆ្មា Narnia ជាឆ្មាដ៏ពិសេសប្លែកខុសគេ ដ្បិតវាមិនមែនជាពូជនេះផងដែរ ប៉ុន្តែផ្ទៃមុខវាមាន២ពណ៌ ដែលត្រូវបាន​ពុះ​ចែកយ៉ាងស្មើគ្នា។ ទាំងម្ចាស់របស់វា រួមជាមួយអ្នកជំនាញផ្នែកហ៊្សែន សុទ្ធតែមានការភ្ញាក់ផ្អើលចំពោះរឿងនេះ ហើយពួកគេយល់ថា វាជា​រឿងចៃដន្យដ៏កម្រជាទីបំផុត។

    គួរជម្រាបថា ទោះបីមានផ្ទុក DNA តែមួយក៏ដោយ ឆ្មា Narnia បានកូនចំនួន២ ដោយមួយក្បាលឈ្មោះ ហ្វីនិច (Phoenix) មានពណ៌ប្រផេះ ដូចទៅនឹងពណ៌ផ្នែកខាងស្តាំនៃផ្ទៃមុខរបស់ Narnia និងមួយក្បាលទៀតឈ្មោះ ប្រេដា (Prada) មានពណ៌ខ្មៅ ដូចផ្ទៃមុខផ្នែកខាងឆ្វេងរបស់ Narnia។ Narnia ក៏មានចំណុចពណ៌សមួយ ដែល Prada កាត់តាមផងដែរ។ ដ្បិតកូនឆ្មាទាំងពីរមានពណ៌កាត់តាមបារបស់ពួកវាក៏ដោយ ពុំ​មានមួយក្បាលណា ដែលមានភ្នែកពណ៌ដ៏ស្រស់ស្អាតដូច Narnia ឡើយ។ ត្រង់ផ្នែកភ្នែកនេះគឺពិសេសថែមទៀត ព្រោះជាទូទៅគេឃើញ​តែនៅលើឆ្មាពណ៌សប៉ុណ្ណោះ។

    ម្ចាស់ឆ្មា Narnia បាននិយាយថា Narina ត្រូវបានធ្វើតេស្តឃើញមានផ្ទុក DNA តែមួយគត់ ដែលធ្វើឲ្យវាជាឆ្មាដ៏កម្រក្នុងលោក ដែលមាន​លក្ខណៈដូចជាពូជឆ្មា Chimera តែគ្មាន DNA ពីរ។ រីឯភ្នែកពណ៌ខៀវស្រស់ស្អាតរបស់វា គឺកម្រមានណាស់នៅក្នុងឆ្មាដែលមានពណ៌ខ្មៅ។ ជាធម្មតាភ្នែកពណ៌ខៀវ តែងតែឃើញមាននៅក្នុងឆ្មាពណ៌ស។ នៅពេល Narnia កើតមក ម្ចាស់វាដឹងភ្លាមថា ឆ្មានេះ គឺជាករណីពិសេស។ វាមានមុខខ្មៅនិងប្រផេះដែលកម្រមានបំផុត ព្រោះជាធម្មតាឆ្មាមិនអាចមានពណ៌ខ្មៅ និងពណ៌ប្រផេះបានទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ