• FIFA នឹងប្រកាសប្រទេសទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ Women’s World Cup 2023 ថ្ងៃនេះ

    (ហ្ស៊រិច)៖ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA នឹងប្រកាសជាផ្លូវការចំពោះប្រទេសដែលធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ស្រ្តីពិភពលោក ឆ្នាំ២០២៣ Women’s World Cup 2023 នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំប្រតិបត្តិនៅទីស្នាក់ការកណ្តាល នៃប្រទេសស្វីស។

    ព័ត៌មានពី Channel News Asia បានចេញផ្សាយថា ការប្រកាសចំពោះបេក្ខភាពសិទ្ធិម្ចាស់ផ្ទះ សម្រាប់យុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តងខាងលើនេះ នឹងត្រូវប្រកាសជាផ្លូវការ ក្រោយបោះឆ្នោតជុំផ្តាច់ព្រ័ត្រ នៅថ្ងៃនេះសម្រាប់ការប្រកួតដែលមាន ៣២ប្រទេសចូលរួមលើកដំបូង បន្ទាប់ពីមានតែ២៤ក្រុមប៉ុណ្ណោះកាលពីឆ្នាំ២០១៩ ធ្វើនៅប្រទេសបារាំង។

    មានតែ ២បេក្ខភាពប៉ុណ្ណោះរវាងប្រទេសកូឡុំប៊ី នៅតំបន់អាមេរិកឡាទីន និងសហម្ចាស់ផ្ទះរួមគ្នារវាងអូស្រា្តលី និងណូវេហ្សេឡង់ (co-host) បន្ទាប់ពីការដកខ្លួនជាបន្តបន្ទាប់ពីសំណាក់អាហ្រ្វិកខាងត្បូង អាហ្សង់ទីន កូរ៉េខាងត្បូង ប្រេស៊ីល និងជប៉ុន ក្រោមហេតុផលផ្សេងៗគ្នា។

    គួរបញ្ជាក់ផងដែរ សហម្ចាស់ផ្ទះរវាងអូស្រា្លលី និងណូវេហ្សេឡង់ ទទួលបានសំឡេងឆ្នោតគាំទ្រ ៤.១ភាគរយ គ្រាដែលគូប្រជែងកូឡុំប៊ី ទទួលបាន ៣.៩ភាគរយ ក្នុងនាមជាប្រទេសពុំធ្លាប់ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះដូចគ្នា ក្នុងការរៀបចំបាន ៨លើកមកនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ