• ពិតជាគំនិតល្អ! ១​សប្តាហ៍ បានញុាំហើយ និងអាច​លក់បាន​ប្រហែល ៥ ម៉ឺន​រៀល​ដែរ ដោយ​គ្រាន់តែ​ដាំ​ផ្សិត​តាម​វិធី​ងាយៗ​បែបនេះ

    ភ្នំពេញ​៖ ផ្សិត​គឺជា​អាហារ​រសជាតិ​ឈ្ងុយឆ្ងាញ់​ពិសេស​មួយ ដែល​អាច​ត្រូវបាន​យកទៅ​កែច្នៃ​ច្រើនបែប​ក្នុង​មុខម្ហូប​ប្រចាំថ្ងៃ និង​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ផ្សិត​ក៏​អាចជា​អាហារ​ពិសេស​មាន​អត្ថប្រយោជន៍​អាចជួយ​ប្រឆាំង​ជំងឺ​ភ្លេចភ្លាំង​បាន​ផងដែរ​។ ប៉ុន្តែ មនុស្ស​ភាគច្រើន ពុំ​សូវ​ចាប់អារម្មណ៍​ទៅនឹង​ការដាំ​ផ្សិត​នោះទេ ដោយសារតែ​គេ​គិតថា​វា​ជាការ​លំបាក ដើម្បី​ទទួលផល​។​

    ​តែ​យ៉ាងណា ដើម្បី​ជំរុញ​លើកទឹកចិត្ត​គ្រប់គ្នា​ងាក​មក​ចាប់អារម្មណ៍​អំពី​វិធី​ដាំ​ផ្សិត​តាមបែប​បច្ចេកទេស​ងាយៗ​នេះ​វិញ Ajarn Ekarat អាយុ ២៥ ឆ្នាំ នៅរស់​ក្នុង​ទីក្រុង​បាងកក (​ថៃ​) បាន​បង្ហើប​ឲ្យ​ដឹងថា មុន​ក្លាយជា​គ្រូ​គណនេយ្យ ខ្ញុំ​ធ្លាប់​ធ្វើការ​ជា​អ្នកគ្រប់គ្រង​នៅ​ភោជនីយដ្ឋាន​ស្ងោ​ជើងមាន់​។ មិនយូរប៉ុន្មាន គាត់​បាន​លាឈប់​ធ្វើជា​គ្រូបង្រៀន​គណនេយ្យ និង​ដាំ​ផ្សិត​ប៊ូ​តាន​នៅលើ​អន្តេវាសិកដ្ឋាន​។​

    ​តាមរយៈ​ការវិនិយោគ ៦០០ បាត ដើម្បី​ទិញ​ផ្សិត​ដាំ​ដុះ​ចំនួន ៥០ ។ បន្ទាប់ពីនោះ​ពេល​ផ្សិត​រីក​ហើយ គឺ​ធ្វើ​ឲ្យ​គាត់​អាច​ចាប់ផ្តើម​លក់ ដូច្នេះ​បាន​ទិញ​បន្ថែម ៥០ ដុំ ដោយ​ដាក់​តាម​សំយាប​ទឹក​រាល់​ព្រឹក ដោយ​ចាក់ទឹក​ពី​ខាងលើ​មក​ជាន់​ក្រោម​។​

    Ajarn បាន​ប្រាប់ថា​៖ «​ដំបូង​ឡើយ ខ្ញុំ​បាន​ស្វែងរក​ចំណេះដឹង​នេះ​នៅលើ​អ៊ិន​ធឺ​ណិ​ត តាមរយៈ​នាយកដ្ឋាន​កសិកម្ម ហើយ​រកឃើញថា ការដាំ​ផ្សិត​គឺ​មិនមែនជា​ការលំបាក​នោះទេ គន្លឹះ​គឺ​ចេះ​គ្រប់គ្រង​សីតុណ្ហភាព​។ ហើយ​បន្ទាប់​បើកចំហ​រថង់​ប្រហែល​រយៈពេល ៤ ថ្ងៃ ផ្សិត​ចាប់ផ្តើម​រីកដុះដាល​ដែលមាន​សណ្ឋាន​ដូច​ត្រចៀកជ្រូក​អ៊ីចឹង​។​» ។ Ajarn បន្តថា «​ជាការ​ពិតណាស់ ផ្សិត​នេះ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ដែល​មនុស្ស​ចូលចិត្ត​បំផុត​។ លក់​នៅលើ​ទីផ្សារ វា​មានតម្លៃ ៨០ បាត ក្នុង​១​គីឡូក្រាម​» ។​

    Ajarn បន្ថែមថា «​តំបន់​» គឺ​មិនមែនជា​បញ្ហា​នៅក្នុង​ការដាំដុះ​ផ្សិត​ទេ ប៉ុន្តែ បញ្ហា​គឺ​មនុស្ស​ភាគច្រើន​ពុំបាន​ធ្វើ​វា ព្រោះថា ចំណូល​បាន​ពី​ការលក់​វា​ក្នុង​១​សប្តាហ៍ បាន​ប្រហែល ៥០០ បាត ដែរ និង​បាន​លក់​រហូត​ហ្នឹង​។ បើទោះជា​ទទួលបាន​ប្រាក់ចំណូល​ពុំ​សេសសល់​ជា​ដុំកំភួន តែ​វា​អាចធ្វើ​ឲ្យ​គាត់​រួច​ថ្លៃបង់​អន្តេវាសិកដ្ឋាន​យ៉ាង​ងាយស្រួល​។ ប៉ុន្តែ ពេលខ្លះ​ក៏បាន​សល់​គ្រាន់​ចាយ​ផងដែរ​។​

    ​សូមបញ្ជាក់ថា សម្រាប់​ផ្សិត​ប៊ូ​តាន​នេះ ត្រូវបាន​ចាត់ទុកថា​ជា​ផ្សិត​សេដ្ឋកិច្ច ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​ហូប ដែល​វា​អាច​ត្រូវ​បានឃើញ​នៅលើ​ចាន​អាហារ​ជាច្រើន​៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ