• Bugatti Chiron មួយទឹកនេះ មានតម្លៃត្រឹមតែជាង ៣លានដុល្លារប៉ុណ្នោះ!

    រថយន្ត Bugatti Chiron បានបង្ហាញខ្លួនលើកដំបូង នៅក្នុងកម្មវិធី Geneva Motor Show ឆ្នាំ២០១៦ ហើយក្រុមហ៊ុនបារាំងនេះ បានផលិតវាប្រហែល ១០០គ្រឿងហើយ ក្នុងគម្រោងផលិតសរុប ៥០០គ្រឿង។

    ទោះជាយ៉ាងណា ប្រសិនបើអ្នកចង់ទិញរថយន្ត Chiron តែមិនចង់រចាំជាង ១ឆ្នាំក្នុងការផលិត និងដឹកជញ្ជូនឲ្យទេ រថយន្តមួយទឹកនេះ ប្រហែលជាអាចជួយអ្នកបាន។

    រថយន្ត Bugatti Chiron ស៊េរីឆ្នាំ២០១៩ មួយគ្រឿង ដែលទើបប្រើបាន ៥២០គីឡូម៉ែត្រ និងមាន Option តម្លៃ ១៣០ ០០០ដុល្លារ ត្រូវគេដាក់លក់ នៅក្នុងទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក។ វាមានពណ៌ក្រហមលាយខ្មៅ ហៅថា “Italian Red and Beluga Black” និងយ៉ាន់ពណ៌ទឹកប្រាក់លាយខ្មៅ ព្រមទាំងដុំហ្វ្រាំងពណ៌ក្រហម ផងដែរ។ ចូលទៅមើលផ្នែកខាងក្នុងវិញ វាមានពណ៌ក្រហមលាយខ្មៅយ៉ាងទាក់ទាញតែម្តង។

    រថយន្ត Chiron មួយទឹកនេះត្រូវបានលក់ក្នុងតម្លៃ ៣,‌១លានដុល្លារ ខណៈ Chiron ថ្មីមានតម្លៃចាប់ពី ៣លានដុល្លារ ដោយមិនទាន់គិត Option៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ