• យក​កាំបិត​ចិត​ត្នោត ​ចាក់​ប្រពន្ធ​ខ្លួនឯងស្លាប់ ដោយសារតែភ្លើង​ប្រចណ្ឌ

    ភ្នំពេញ​៖ សាហាវ​ណាស់ ភ្លើង​ប្រចណ្ឌប្ដី​ជា​ជនបង្ក​បាន​យក​កាំបិត​ចិត​ត្នោត​មកចាក់​ប្រពន្ធ​ខ្លួនឯង​បណ្ដាល​ឲ្យ​ស្លាប់​មុនពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ ហេតុការណ៍​ដ៏​សាហាវ​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​បេតុង​ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​ដូនរ័ត្ន សង្កាត់​ឪឡោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

    ​ជនរងគ្រោះ ឈ្មោះ លាង ផល្លា (​ប្រពន្ធ​) អាយុ ២៣ ឆ្នាំ ស្លាប់ មុខរបរ​ធ្វើការ​រោងចក្រ​។ ជនសង្ស័យ ឈ្មោះ សុខលី សម្បត្តិ (​ប្ដី​) អាយុ ២៣ ឆ្នាំ (​គេចខ្លួន​) បច្ចុប្បន្ន​រស់នៅ​ទីតាំង​កន្លែងកើតហេតុ​ខាងលើ​។​

    ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​លោក​អ៊ុំ​ម្នាក់​ដែល​ត្រូវ​ជាតា​របស់​ជនរងគ្រោះ​ប្រាប់​ឲ្យ​ដឹងថា ជនបង្ក​និង​ជនរងគ្រោះ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​បាន​រៀបការ​ជាមួយគ្នា​បាន​ប្រហែល​បី​ឆ្នាំ​មកហើយ ដោយ​ជនបង្ក​ជា​ប្ដី​តែងតែ​មានការ​ប្រចណ្ឌ​ប្រពន្ធ​រហូត មកដល់​ថ្ងៃកើតហេតុ​ខាងលើ ប្រពន្ធ​របស់​ជា​បង្ក​បាន​ចេញពី​ធ្វើការ​មក​ងូតទឹក ក៏​ភ្លាមនោះ​ជនបង្ក​ខាងលើ​ក៏បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ចិត ត្នោត​មកចាក់​ប្រពន្ធ​ខ្លួនឯង​ចំ​ដើមទ្រូង​ខាងស្ដាំ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ភ្លាមនោះ​ខាង​សាច់ញាតិ​ក៏​បញ្ជូនទៅ​មន្ទីរពេទ្យ​ដែល​តែ​អរ​កុសល​ដោយសារតែ​របួស​ជ្រៅ​ពេក​បាន​ដាច់ខ្យល់​ស្លាប់​មុនពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​យ៉ាង​អាណោចអាធ័ម​។​

    ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏បាន​ចុះមក​ដល់​ចំណុចកើតហេតុ​បាន​ទាក់ទង​ទៅខាង​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​ពិនិត្យមើល​ជនរងគ្រោះ​ពិតជា​ករណី​ឃាតកម្ម​ពិតប្រាកដ​មែន​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែ​ស្រោ​វ​ជ្រោ​វ​ចាប់​ជនល្មើស ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ