• កូរ៉េខាងជើង​ត្រៀម​បា​ឡុង​ជាង ៣.០០០ ដើម្បី​បង្ហោះ​ខិ​ត្ត​ប័​ណ្ណ​ជាង ១២​លាន​ចូល​កូរ៉េខាងត្បូង​ជាការ​សងសឹក

    កូរ៉េខាងជើង​បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​បាន​ត្រៀម​ខិ​ត្ត​ប័​ណ្ណ​រាប់លាន​រួចរាល់​ហើយ ដើម្បី​បង្ហោះ​ចូល​កូរ៉េខាងត្បូង​តាម​បា​ឡុង​។ ការប្រកាស​បង្ហោះ​ខិត្តប័ណ្ណ​ចូល​កូរ៉េខាងត្បូង​កើតឡើង ក្រោយពេល​របប​ព្យុងយ៉ាង​បាន​កម្ទេចចោល​នូវ ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ទាំងពីរ​។

    ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍៍​ចុងក្រោយ​នេះ កូរ៉េខាងជើង​បានចេញ​ការ​ថ្កោលទោស​ជាច្រើន ទៅលើ​កូរ៉េខាងត្បូង ដែល​បានធ្វើការ​បង្ហោះ​ខិត្តប័ណ្ណ​ប្រឆាំងនឹង​ខ្លួន ដែលមាន​អ្នក​ផ្តាច់ខ្លួន​ជាច្រើន​នៅ​កូរ៉េខាងត្បូង បានធ្វើការ​បង្ហោះ​ខិត្តប័ណ្ណ​ឆ្លង​ដែរ ដែលជា​ទូទៅ​ខិត្តប័ណ្ណ​ទាំងនោះ​ត្រូវគេ​ចង់ភ្ជាប់​នឹង​ប៉េងប៉ោង ឬ​ដាក់​បង្ហោះ​ក្នុង​ដប​។​

    ​កូរ៉េខាងជើង​ប្រកាសថា ខ្លួន​គ្មានអ្វី​ត្រូវ​និយាយ​ជាមួយនឹង​កូរ៉េខាងត្បូង​ទៀតឡើយ ហើយ​កាលពី​សប្តាហ៍​មុន របប​នេះ​បាន​បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនង​របស់​ភាគី​ទាំងពីរ​នៅ​ព្រំដែន ដែល​វា​ជា​និមិត្តរូប​នៃ​កូរ៉េ​ទាំង និង​បាន​គំរាម​បង្កើន​វត្តមាន​យោធា​របស់ខ្លួន​នៅក្នុង និង​ក្បែរ​តំបន់​គ្មាន​កងទ័ព (Demilitarized Zone)​។​

    ​អ្នកវិភាគ​និយាយថា របប​ព្យុងយ៉ាង​បានធ្វើការ​បង្ករឿង​ជា​បន្តបន្ទាប់ ក្នុង​គោលបំណង​បង្ខំ​ឲ្យ​មានការ​ផ្តល់​សម្បទាន​ពី​ក្រុង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន​ជុំវិញ​កិច្ចចរចារ​នុយក្លេអ៊ែរ ដែល​កំពុង​ជាប់គាំង​។​

    ​សូមបញ្ជាក់ថា បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង បាន​ឲ្យ​ដឹងថា​ខិត្តប័ណ្ណ​សរុប​ចំនួន ១២​លាន​សន្លឹក​ដែល​ឆ្លុះបញ្ចាំង​ពី​កំហឹង និង​ការ​ស្អប់ខ្ពើម​របស់​ប្រជាជន​មកពី​គ្រប់​វណ្ណៈ ត្រូវបាន​ផលិត​រូ​ច​រួចហើយ ហើយ​បា​ឡុង​ជាង ៣.០០០​បាន​ត្រៀម​សម្រាប់​បង្ហោះ​ចូល​ឲ្យ​ជ្រៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ