• Real ឡើងឈរកំពូលតារាង ក្រោយឈ្នះ Sociedad ទម្លាក់ក្រុមជើងឯក Barca ធ្លាក់មកលេខ២វិញ

    (ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ Real Madrid បានហក់ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ១ កំពូលតារាង LaLiga ជាបណ្តោះអាសន្ន តាមរយៈរកបាន ៣ពិន្ទុនៅក្នុងផ្ទះរបស់ Real Sociedad ក្នុងលទ្ធផល ២-១ រុញច្រាន FC Barcelona ដែលជាក្រុមការពារតំណែងជើងឯកផងនោះ មកនៅឈរនៅលេខ២ វិញ គិតត្រឹមសប្តាហ៍ទី៣០ ជើងទី២។

    តាមរយៈព័ត៌មានពី BBC បានចេញផ្សាយថា ក្រុមរបស់លោក Zinedine Zidane បន្តរកបានជ័យជម្នះ ៣ប្រកួតជាប់ៗ ក្រោយវិលមកប្រកួតវិញ ក្រោយជំងឺ Covid-19 ស្ងប់ស្ងាត់បន្តិចដោយលេងបិទទ្វារកីឡដ្ឋានគ្រប់ការប្រកួតផងនោះ បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ Real Sociedad ២ទល់នឹង០ នៅនាទី៥០ ដោយការទាត់បាល់ ១១ម៉ែត្របានសម្រេចរបស់កីឡាករដែលជាខ្សែការពារ Sergio Ramso មុនពេល Karim Benzema បន្ថែមគ្រាប់ទី២ ទៀតនៅនាទី៧០ ដែលធ្វើឲ្យរូបគេ (Benzema) កើនគ្រាប់ស៊ុតបាន ១៦៥គ្រាប់ឲ្យក្លិប Real Madrid។

    តែយ៉ាងណា កីឡាករ Merino ក៏បានស៊ុតគ្រាប់វាយបកបាន ១គ្រាប់វិញដែរនៅនាទី៨៣ ឲ្យ Sociedad វិញផងដែរ ក្នុងនាមជាក្រុមលេងមិនឈ្នះនៅឡើយទេពី ៣ប្រកួតនាពេលថ្មីៗនេះ ក្រៅពីស្មើ១ និងចាញ់២ដង។

    Real Madrid ដែលខកខានលើកពាន LaLiga ២រដូវកាលមកហើយនេះ បានឡើងទៅឈរនៅកំពូលតារាងវិញ ដោយសារ head-to-head ដែលមានន័យថា ២ប្រកួតជាប់គ្នានារដូវកាលឆ្នាំ២០១៩-២០២០ នេះ Real Madrid បានយកឈ្នះ ២-០ ក្នុងជើងទី២ នៅទឹកដី Santiago Bernabeu និងលេងស្មើ ០-០ កាលពីជើងទី១ នៅកីឡដ្ឋាន Camp Nou ដែលមាន ៦៥ពិន្ទុស្មើគ្នា និងចាញ់គ្រាប់បាល់ចំណេញ FC Barcelona ក៏ដោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ