• ព្រៃកោងកាង នៅខេត្តកំពត ប្រែក្លាយ​ពីសហគមន៍នេសាទត្រពាំងសង្កែ ទៅជាតំបន់អេកូទេសចរណ៍​ដ៏ទាក់ទាញ

    សហគមន៍ទេសាទត្រពាំងសង្កែ គឺជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយ នៅស្រុកទឹកឈូ ខេត្តកំពត។ ដើម្បី​ទៅកម្សាន្ត​នោះទីនោះ យើងត្រូវចេញដំណើរពីទីរួមខេត្ត តាមបណ្ដោយផ្លូវជាតិលេខ​ ៣៣ ប្រមាណ ៨គីឡូម៉ែត្រ​តែប៉ុណ្ណោះ។

    ព្រៃកោងកាងដុះតាមដៃសមុទ្រ​ជាច្រើនហិចតា បានប្រែក្លាយសហគមន៍នេសាទត្រពាំងសង្កែ ឲ្យក្លាយជា​តំបន់អេកូទេសចរណ៍ធម្មជាតិ ដ៏គួរ​ឲ្យទាក់ទាញ។

    ផ្សារភ្ជាប់នឹងសក្ដានុពលទេសចរណ៍ធម្មជាតិនៅទីនេះ សហគមន៍ក៏បានបង្កើតផ្ទះស្នាក់ សម្រាប់​ទទួលភ្ញៀវទេសចរផងដែរ។ មិនត្រឹមតែជារមណីយដ្ឋាន​ធម្មជាតិ​គួរជាទីទស្សនា​ប៉ុណ្ណោះទេ សហគមន៍ត្រពាំងសង្កែ គឺជាថ្នាលបណ្ដុះ​កូនកោងកាងរាប់ម៉ឺនដើម ទុកសម្រាប់​ដាំដុះឡើងវិញ។

    បន្ត​ដំណើរទៅដាំកូនកោងកាង យើងត្រូវ​ជិះទូកសហគមន៍ប្រមាណ​ ២០នាទី ឆ្លងកាត់​ដៃសមុទ្រ​ដែលមានដើមកោងកាង ដុះអមសងខាងផ្លូវ រំលេច​នូវ​ទេសភាពដ៏ស្រស់ត្រកាល….។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ