• Neymar ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យចាញ់​ក្ដី​នឹង​ Barcalena ទាក់ទង​នឹង​រឿង​ប្រាក់​រង្វាន់ ដែលគាត់ទាមទារ​ មុន​ចេញ​ទៅ​ក្លឹប​ PSG

    ខ្សែ​ប្រយុទ្ធ ​ Neymar ត្រូវ​បាន​តុលាការ​ប្រទេស​អេស្ប៉ាញ​ សម្រេច​ជា​ផ្លូវ​ការ​ក្នុង​ថ្ងៃ​នេះ​ ដោយ​ឲ្យ​ចាញ់​ក្ដី​ក្លឹប​ Barcelona ទាក់ទង​នឹង​រឿង​ប្រាក់​រង្វាន់​ ដែល​កីឡាករ​រូប​នេះ​ទាមទារ​ មុន​ចេញ​ទៅ​ក្លឹប​ Paris Saint Germain​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

    ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ ត្រូវ​បាន​តុលាការ​ តម្រូវ​បង់​ប្រាក់​ជាង​ ៧.៥លាន​ដុល្លារ​ទៅ​កាន់​ក្លឹប​ខាង​លើ​ ដើម្បី​បញ្ចប់​រឿង​ក្ដី​។

    ម្យ៉ាង​វិញ​ទៀត​ តុលាការ​ក៏​បាន​សម្រេច​ច្រាន​ចោល​សំណើ​របស់​ Neymar ក្នុង​ការ​ទាមទារ​ប្រាក់​រង្វាន់​ជាង​ ៤៩​លាន​ដុល្លារ​ពី​ក្លឹប​ Barcelona ផង​ដែរ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ