• សង្ឃថៃមួយអង្គ ចាក់សម្លាប់ស្រ្តីមានផ្ទៃពោះម្នាក់ ដើម្បីបំបិទមាត់ ក្រោយស្រ្តីរងគ្រោះគំរាមទារប្រាក់សំណង និងទម្លាយការពិតជាសាធារណៈ

    ថៃ៖ ព្រះសង្ឃថៃមួយអង្គត្រូវបានប៉ូលិសចាប់ខ្លួនពីបទមនុស្សឃាតដោយចេតនា បន្ទាប់ពីសង្ឃអង្គនេះបានសម្លាប់មនុស្សស្រីមានផ្ទៃពោះម្នាក់ដែលជាស្ត្រីកំណាន់របស់ព្រះអង្គ ដើម្បីបំបិទមាត់ស្រ្តីរងគ្រោះរូបនោះកុំឲ្យទម្លាយការពិតនិងទាមទារប្រាក់សំណងដែលព្រះអង្គធ្វើឲ្យនាងមានផ្ទៃពោះ។ សារព័ត៌មាន bangkokpost បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅលើដងផ្លូវមួយកន្លែងនៅក្នុងខេត្តបុរីរ៉ាំភាគខាងជើងប្រទេសថៃ។

    សង្ឃកំហូចអង្គនេះមានព្រះនាមថា Phra Um Deeruenrom មានព្រះជន្ម ៥៩ វស្សា និងមានតួនាទីជាចៅធិការវត្ត Wat Ban Nong Bua ដែលជាទីអារ៉ាមក៏ល្បីល្បាយមួយកន្លែងនៅក្នុងខេត្តបូរីរ៉ាំ។ ប្រភពខាងលើបានបញ្ជាក់ថា មុនពេលករណីឃាតកម្មកើតឡើង ព្រះតេជគុណ Phra Um Deeruenrom បានបើករថយន្តយ៉ាងលឿនដោយព្រះអង្គឯងនិងបានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀត តែមិនបង្កឲ្យមានភាគីណាមួយទទួលរងនូវគ្រោះថ្នាក់នោះទេ។

    ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍ស្រាប់តែមានស្រ្តីពោះធំម្នាក់បានបើកទ្វាររថយន្តចេញពីរថយន្តរបស់ព្រះតេជគុណ Phra Um Deeruenrom និងព្យាយាមរត់យ៉ាងលឿនចេញឆ្ងាយពីរថយន្ត។ រំពេចនោះព្រះតេជគុណ Phra Um Deeruenrom បានរត់ដេញតាមនិងបានយកកាំបិទចាក់ស្រ្តីរងគ្រោះចំក្បាលមួយកាំបិត និងចំពោះខាងស្តាំមួយកាំបិតធ្វើឲ្យស្រ្តីរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

    បន្ទាប់មកសង្ឃអប្រិយបានរត់គេចខ្លួនបាត់ តែក្រោយមកក៏ត្រូវបានប៉ូលិសស្វែងរកនិងចាប់ខ្លួនឲ្យមកទទួលទោសតាមផ្លូវច្បាប់។ តាមចម្លើយសារភាពព្រះតេជគុណ Phra Um Deeruenrom បានសារភាពប្រាប់ប៉ូលិសថា គាត់មានទំនាក់ទំនងស្នេហាជាមួយស្រ្តីរងគ្រោះយូរហើយរហូតនាងមានផ្ទៃពោះ ហើយជារឿយៗស្រ្តីរងគ្រោះតែងគំរាមទារប្រាក់យ៉ាងច្រើនពីគាត់និងគំរាមទម្លាយការពិតគ្រប់យ៉ាងជាសាធារណៈទៀតផងបើទោះជាគាត់ព្យាយាមសម្របសម្រួលយ៉ាងណាក៏ដោយ ហើយឥរិយាបទនេះហើយទើបធ្វើឲ្យរូបគាត់ខឹងជាខ្លាំងទ្រាំលែងបាននិងដាច់ចិត្តចាក់សម្លាប់ចោលតែម្តង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ