• ចាប់ពីពេលនេះទៅ ក្រសួង ហាមមិន​ឲ្យ​​ប្រជាពលរដ្ឋ​លក់ដូរ​អនាធិបតេយ្យ​លើផ្លូវ និង​ចំណីផ្លូវ តាមទីសាធារណៈ ក្នុង​ក្រុងព្រះសីហនុ​ទៀត​ទេ​

    ព្រះសីហនុ​៖ ក្នុង​កិច្ចប្រជុំ​ជាមួយ​បងប្អូន​លក់ដូរ​ចល័ត តាម​រទេះ ឡាន កង់​បី ជាដើម លោក អុី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​មានប្រសាសន៍ថា ដាច់ខាត មិន​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​លក់ដូរ​អនាធិបតេយ្យ​លើផ្លូវ និង​ចំណីផ្លូវ ទីសាធារណៈ ក្នុង​ក្រុងព្រះសីហនុ​បន្តទៀត​ទេ ដោយ​ទុកពេល​ឲ្យរហូតដល់​ត្រឹម​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ ពីព្រោះ​បាត់បង់​សោភ័ណភាព អនាម័យ បរិស្ថាន ក្នុង​ទីក្រុង​ដ៏​សុី​វិ​ល័យ​មួយ​នេះ ករណី​មិន​អនុវត្តតាម នឹង​ចាប់​យកមក​រក្សាទុក​នៅ​សាលាក្រុង ។​

    ​លោក​បាន​បន្តថា អ្នកលក់ដូរ​សម្ភារៈប្រើប្រាស់ និង​ម្ហូបអាហារ បន្លែ ត្រី​សាច់ ទាំងនេះ បាន​ប្រើ​មធ្យោបាយ​ចល័ត​ដូចជា​រទេះរុញ ម៉ូតូ​កង់​បី និង​ឡាន ចត​លក់ដូរ​លើ​ដងផ្លូវ លើ​ចិញ្ចើមផ្លូវ តាម​ឆ្នេរ និង​ទីតាំង​សាធារណៈ បាន​បង្ក​ការលំបាក បង្ក​ឲ្យ​ស្ទះ​ចរាចរ និង​អាច​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ គ្មាន​សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ស​ង្គ​ម បាត់បង់​សោភ័ណ ភាព​ទីក្រុង ការលក់ដូរ មិនបាន​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ បង្ក​ផលប៉ះពាល់​បរិស្ថាន​។​

    ​នៅ​រសៀល ថ្ងៃ​ពុធ ១៧ មិថុនា ២០២០ នៅ​សាលាក្រុង​ព្រះសីហនុ បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​វិធានការ​ដល់​អ្នកលក់ដូ​រ​សម្ភារ​ប្រើប្រាស់ និង​ម្ហូបអាហារ បន្លែ ត្រី​សាច់ ដែល​ប្រើ​មធ្យោបាយ​ចល័ត​ដូចជា​រទេះរុញ ម៉ូតូ​កង់​បី និង​ឡាន នៅតាម​ដងផ្លូវ ដី​ចិញ្ចើមផ្លូវ ដី​ឆ្នេរ និង​ទីតាំង​សាធារណៈ ) ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ​។​

    ​ជាការ​កត់សម្គាល់ អ្នកលក់ដូរ​សម្ភារ​ប្រើប្រាស់ និង​ម្ហូបអាហារ បន្លែ ត្រី​សាច់ ទាំងនេះ បាន​ប្រើ​មធ្យោបាយ​ចល័ត​ដូចជា​រទេះរុញ ម៉ូតូ​កង់​បី និង​ឡាន ចត​លក់ដូរ​លើ​ដងផ្លូវ លើ​ចិញ្ចើមផ្លូវ តាម​ឆ្នេរ និង​ទីតាំង​សាធារណៈ ) បាន​បង្ក​ការលំបាក​ជាច្រើន​ដូចខាងក្រោម​៖ បង្ក​ឲ្យ​ស្ទះ​ចរាចរ និង​អាច​គ្រោះថ្នាក់​ចរាចរ​ជាយថាហេតុ​។ គ្មាន​សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ស​ង្គ​ម​។ បាត់បង់​សោភ័ណ ភាព​ទីក្រុង​។ ការលក់ដូរ មិនបាន​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ បង្ក​ផលប៉ះពាល់​បរិស្ថាន​។ អ្នកលក់ដូរ​តាម​រទេះរុញ ម៉ូតូ​កង់​បី និង​ឡាន​ចល័ត ទាំងនេះ មិនមែន​អ្នករស់នៅ​ក្រុងព្រះសីហនុ ឬ ខេត្ត​ព្រះសីហនុ នោះទេ ភាគច្រើនបំផុត គឺ​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​។ អ្នកលក់ដូរ​តាម​ម៉ូតូ​កង់​បី និង​ឡាន​ចល័ត ភាគច្រើន បាន​ប្រាប់ថា ពួកគាត់​ស្នាក់​នៅក្នុង​ម៉ូតូ​កង់​បី និង​ក្នុង​ឡាន​ចល័ត​របស់ខ្លួន រីឯ​អ្នកខ្លះ បាន​ប្រាប់ថា​ស្នាក់នៅ​ក្នុង​ដី​ឡូ​តិ៍​ដែល​ម្ចាស់​មិន​រស់នៅ បើដូច្នោះ​ដី​ចិញ្ចើមផ្លូវ ដី​អូរ ដី​ឆ្នេរ ដី​សាធារណៈ និង​ដី​ម្ចាស់​មិនបាន​មើលថែ ប្រាកដជា​ក្លាយជា​មុខសញ្ញា សម្រាប់​ពួកគាត់​រំលោភ​សាងសង់​កន្លែង​ស្នាក់នៅ​អចិន្ត្រៃយ៍​មិន​ខាន​។​

    ​អភិបាលក្រុង​ព្រះសីហនុ បានដាក់​បទបញ្ជា​ថា ជា​វិធានការ​​ចាប់ពី​ថ្ងៃ​ចន្ទ ( ២២/​មិថុនា​/២០២០ ) រដ្ឋបាល​ក្រុង នឹងមិន​អនុញ្ញាត​ឲ្យ​មាន​រទេះរុញ ម៉ូតូ​កង់​បី និង​ឡាន​ចល័ត យក​ដងផ្លូវ ចិញ្ចើមផ្លូវ ឆ្នេរ និង​ទីតាំង​សាធារណៈ ចត​លក់ដូរ​សម្ភារ​ប្រើប្រាស់ និង​ម្ហូបអាហារ បន្លែ ត្រី​សាច់ នៅក្នុង​ក្រុងព្រះសីហនុ ទៀត​នោះទេ​។​

    ​ករណី​មិន​អនុវត្តតាម​ការណែនាំ រដ្ឋបាល​ក្រុង នឹង​ប្រើ​វិធានការ​រដ្ឋបាល ចាប់​មធ្យោបាយ​ទាំងនោះ យកមក​រក្សាទុក​នៅ​សាលាក្រុង ចាប់​លើក​ទី​១ រក្សាទុក​ចន្លោះ ១-២​សប្តាហ៍ ចាប់​លើក​ទី​២ នឹងមិន​ប្រគល់​ឲ្យ​វិញ​នោះទេ​។​

    ​សូមបញ្ជាក់​ជូន ៖ រដ្ឋបាល​ក្រុង មិន​ហាមឃាត់​ចំពោះ​បងប្អូន​ដែល​ចង់​ប្រកប​អាជីវកម្ម ឬ ប្រកបមុខរបរ​នៅក្នុង​ក្រុងព្រះសីហនុ​នោះទេ ប៉ុន្តែ​សូម​រក​ទីតាំង​ច្បាស់លាស់ និង​ស្របច្បាប់ ដើម្បី​ប្រកប​អាជីវកម្ម មិនអាច​យក​ដងផ្លូវ ចិញ្ចើមផ្លូវ ឆ្នេរ និង​ទីសាធារណៈ​ប្រកប​អាជីវកម្ម​នោះទេ​។​

    ​ជា​ចុងក្រោយ រដ្ឋបាល​ក្រុងព្រះសីហនុ សង្ឃឹម​ជឿជាក់ថា បងប្អូន​នឹងចូលរួម​អនុវត្ត និង​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ នឹង​គាំទ្រ​វិធានការ​នេះ ដើម្បី​ក្រុង​យើង កាត់បន្ថយ​ការស្ទះ​ចរាចរ មាន​សណ្តាប់ធ្នាប់ សោ​ភណ្ឌ​ភាព និង​បរិស្ថាន​ល្អ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ