• យល់ដឹង៖ កាហ្វេដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោក ទាំង ៥ប្រភេទ

    (បរទេស)៖ មុននឹងអាចធ្វើការទទួលទាននូវកាហ្វេដ៏ល្អឥតខ្ចោះមួយកែវ យើងអាចនឹងត្រូវចំណាយពេលវេលាច្រើនសម្រាប់ការផលិត។ យោងតាមរយៈប្រភពសារព័ត៌មាន Timestravel បានឲ្យដឹងថា ចំពោះប្រភេទកាហ្វេដែលមានគុណភាពស្ដង់ដាល្អបំផុតមួយចំនួននៅជុំវិញពិភពលោក ភាគច្រើនគឺត្រូវបានផលិតចេញពីគ្រប់កាហ្វេ ដែលមានគុណភាពខ្ពស់ ឬផលិតឡើងដោយប្រើប្រាស់វិធីសាស្រ្តកែច្នៃប្លែកៗផ្សេងៗ។

    កាហ្វេប្រភេទនេះគឺត្រូវបានទទួលស្គាល់អំពីឱជារសរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វា ព្រមទាំងក្លិនដ៏ក្រអូបប្រហើររបស់វា។ ចំពោះដំណើរនៃការផលិតសម្រាប់ប្រភេទកាហ្វេ ដែលមានគុណភាព គឺត្រូវបានគេដាំដុះក្នុងចំនួនបរិមានតិចតួចតែប៉ុណ្ណោះ នៅតាមទីតំបន់មួយចំនួនជុំវិញពិភពលោកដោយយកចិត្តទុកដាក់ជាទីបំផុត។

    ១៖ Kopi Luwak

    Kopi Luwak គឺជាប្រភេទកាហ្វេដែលមានតម្លៃថ្លៃបំផុតក្នុងចំណោមកាហ្វេទាំងអស់នៅលើពិភពលោក ប៉ុន្តែវាពុំសូវមានឈ្មោះល្បីល្បាញឡើយ។ កាហ្វេប្រភេទនេះត្រូវបានផលិតនៅក្នុងទីតាំងកោះ នៃប្រទេសឥណ្ឌូណេស៊ីមួយចំនួនដូចជា លោះចាវ៉ា កោះបាលី និង និងកោះស៊ូឡាវ៉ាសា។ វាមានតម្លៃខុសៗគ្នាគឺចន្លោះពី ១០០ ដុល្លារទៅ ៦០០ដុល្លារក្នុងមួយផោន។

    ២៖ Black Ivory Coffee

    Black Ivory ជាប្រភេទកាហ្វេដែលធ្វើការដាំដុះនៅក្នុងតំបន់មួយនៅឯភាគខាងជើង នៃប្រទេសថៃ ម៉ាកផលិតផលសម្រាប់កាហ្វេប្រភេទនេះ មានតែនៅភូមិភាគខាងជើង នៃប្រទេសថៃប៉ុណ្ណោះ ដែលអាចធ្វើការជាវបាននៅតាមទីតំបន់រមណីយដ្ឋានលំដាប់ខ្ពស់មួយចំនួននៅក្នុងប្រទេស ដែលមានតម្លៃ ៥០ដុល្លារក្នុងមួយកែវ។

    ៣៖ El Injerto

    ប្រភេទកាហ្វេ El Injerto ត្រូវបានគេដាំដុះនៅក្នុងតំបន់ភ្នំ Huehuetenango នៃប្រទេស Guatemala ព្រមទាំងបានឈ្នះនូវពានរង្វាន់ជាច្រើនសម្រាប់ឱជារស ដ៏ផ្អែមឈ្ងុយឆ្ងាញ់បែបផ្លែឈើរបស់វា។ លោកអ្នកអាចធ្វើការជាវបានក្នុងតម្លៃប្រមាណជាង៥០ដុល្លារក្នុងមួយផោន។ ប្រទេស Guatemala ក៏ជាទីតាំងនៃតំបន់ដែលមានផលិតកម្មកាហ្វេដ៏ខ្ពស់បំផុតមួយនៅក្នុងអាមេរិកឡាទីន។

    ៤៖ Esmeralda Special

    កាហ្វេប្រភេទនេះត្រូវបានគេប្រមូលផលនៅក្នុងទីតាំងកសិដ្ឋាន Hacienda La Esmeralda នៅលើភ្នំបារ៉ូ ភាគខាងលិច ប្រទេសប៉ាណាម៉ា។ វាបានទទួលការកោតសរសើរខ្ពស់អំពីរសជាតិផ្អែមដ៏ស្រទន់ បែបផ្លែឈើព្រមទាំងទទួលបាននូវពានរង្វាន់ជាច្រើនសម្រាប់គុណភាពរបស់វា។ ប្រភេទកាហ្វេត្រូវបានគេជ្រើសរើសរើសដោយដៃផ្ទាល់យ៉ាងប្រុងប្រយ័ត្ន និងដំណើរការកែច្នៃផលិតនៅក្នុងកសិដ្ឋាន។ សម្រាប់កាហ្វប្រភេទវាមានតម្លៃរហូតដល់ ៣៥០ដុល្លាអាមេរិចក្នុងមួយផោន។

    ៥៖ St. Helena Coffee

    St. Helena គឺជាកាហ្វេបារាំង ត្រូវបានគេចាត់ទុកជាប្រភេទកាហ្វេថ្មីមួយ ពីព្រោះមិនត្រឹមតែដោយសារគុណភាពដ៏ខ្ពស់របស់វាប៉ុណ្ណោះទេ ប៉ុន្តែដោយសារទីកន្លែងនៃប្រភពដើមរបស់វាផងដែរ។ វាត្រូវបានធំធាត់ឡើងនៅតំបន់សេន ហេលេណា ដែលជាទីតាំងកោះភ្នំភ្លើងដាច់ស្រយាលមួយនៅភាគខាងត្បូង មហាសមុទ្រអាត្លង់ទិក ដែលជាកន្លែង លោក ណាប៉ូលេអុង បូណាផាត់ ត្រូវបាននិរទេសខ្លួនក្នុងឆ្នាំ១៨១៥ ។ វាត្រូវបានផលិតចេញពីប្រភេទសណ្តែកអារ៉ាប់បៃតងម៉្យាង ដែលមានផ្ដាច់មុខតែនៅក្នុងតំបន់ សេន ហេលេណា មួយប៉ុណ្ណោះ។ កាហ្វេប្រភេទនេះមានតម្លៃយ៉ាងហោចណាស់ ៧៥ដុល្លារក្នុងមួយផោន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ