• Munich លេីកពាន Bundesliga មុនបិទរដូវកាល ក្រោយឈ្នះ Bremen ត្រឹម ១-០

    (ម៉ូនិច)៖ ក្រុមបាល់ទាត់ Bayern Munich បានអបអរពីការឈ្នះពានលីគកំពូល អាល្លឺម៉ង់ Bundesliga រដូវកាលនេះហេីយ បន្ទាប់ពីបន្តយកឈ្នះម្ចាស់ផ្ទះ Werder Bremen ក្នុងលទ្ធផល ១-០ នាយប់មិញនេះក្នុងសប្តាហ៍ទី៣២ ជេីងទី២ ដោយនៅសល់ ២ប្រកួតមុនបិទរដូវកាល។ នេះបេីយោងតាមការចេញផ្សាយដោយ BBC។

    ១គ្រាប់ជ័យជម្នះរបស់កីឡាករខ្សែប្រយុទ្ធចំតួ Robert Lewandowski នៅនាទីទី៤៣ ក្រោយទទួលបាល់ពីខ្សែការពារ Jerome Boateng ធ្វេីឲ្យក្រុមការពារជេីងឯកមួយនេះ រកបាន ៧៦ពិន្ទុនាំមុខកំពូលតារាងដាច់ តាមពីក្រោយ ដោយ Borussia Dortmund មានតែ ៦៦ពិន្ទុ នៅសល់១ប្រកួតក្នុងដៃ។

    Bayern Munich គឺជាក្រុមទី២ ក្នុងចំណោមលីគកំពូលទាំង៥ របស់អឺរ៉ុបដែលឈ្នះជើងឯកលីគកំពូលក្នុងស្រុកចំនួន ៨លើកជាប់ៗគ្នា គិតចាប់តាំងពីឆ្នាំ២០១៣ មក បន្ទាប់ពីក្រុមសេះបង្កង់ Juventus នៅ Serie A របស់ប្រទេសអ៉ីតាលីដែលធ្វេីបានចាប់ពីឆ្នាំ២០១១-១២ ដល់រដូវកាលឆ្នាំ២០១៨-១៩។

    ក្រុមខ្លាំងប្រចាំនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ខាងលេីនេះ បានប្រារព្ធពិធីអបអរសាទរនៅឯកីឡដ្ឋានបិទជិត ដោយគ្មានអ្នកគាំទ្រ ឡេីយ បន្ទាប់ពីទទួលបានពានរង្វាន់ជាបន្តបន្ទាប់ដ៏អស្ចារ្យទី៨ នេះ ហេីយក៏ជាការឈ្នះពានលីគនេះលេីកទី១១ ច្រេីនជាងគេផងដែរ។

    ក្រុម Bayern បានបញ្ចប់ការប្រកួតជាមួយសមាជិក ១០នាក់ បន្ទាប់ពីកីឡាករ Alphonso Davies ត្រូវបានបណ្តេញចេញពីទីលាន ដោយសារពិន័យកាតលឿងចំនួន២៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ