• iPhone 12 ចេញរូបរាងដូចជា iPhone 4

    រូបភាព​ដែល​​ត្រូវ​បាន​គេ​បង្ហោះ​លើ Twitter កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ​អាច​ជា​រូបភាព​​នៃ​ត្រកូល​ iPhone 12 ​ដែល​មាន​ទាំង​រូបភាព​ពុម្ព​ពិត និង​រូប​គំនូរ CAD ផង​ដែរ។

    ក្នុង​រូបភាព​មាន​បង្ហាញ​អំពី​ពុម្ព​សម្រាប់ iPhone 12 ដែល​មាន​ជម្រើស​អេក្រង់​​ចំនួន ៣ ទំហំ ក្នុង​នោះ​មាន​​មួយ​ទំហំ ៥,៤អ៊ីញ មាន​ពីរ​ទំហំ ៦,១អ៊ីញ និង​មួយ​ទៀត​អេក្រង់​ទំហំ ៦,៧អ៊ីញ។ រូបភាព​ថ្មី​ទាំង​នេះ​បាន​បញ្ជាក់​បន្ថែម​អំពី​​ដំណឹង​កន្លង​មក​ទាក់ទង​នឹង​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី គឺ​វា​មាន​​ស៊ុម​រាង​រាប​ស្មើ​ដូច​ជា iPhone 4 ឬ iPad Pro ថ្មី​យ៉ាង​អ៊ីចឹង។

    គួរ​ដឹង​ថា​​ពុម្ព​ប្រភេទ​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ក្រុមហ៊ុន​ផលិត​សម្បក​​ការពារ​សម្រាប់​ទូរសព្ទ ដើម្បី​ត្រៀម​ផលិត​​គ្រឿង​ប្រើ​ប្រាស់​ថ្មី​សម្រាប់ iPhone ជំនាន់​ថ្មី។ តាម​វិធី​នេះ​គេ​អាច​ត្រៀម​បញ្ចេញ​លក់​ផលិតផល​ថ្មី​សម្រាប់​ប្រើ​ជា​មួយ iPhone ជំនាន់​ថ្មី​បាន​ភ្លាមៗ ដំណាល​គ្នា​នឹង​ការ​ចេញ​លក់​របស់ Apple។ ផ្នែក​ខាង​មុខ​ និង​ផ្នែក​ខាង​ក្រោយ​នៃ​ពុម្ព​គឺ​មិន​សូវ​សំខាន់​ប៉ុន្មាន​ឡើយ ដោយ​សារ​វា​មិន​ប៉ះពាល់​ដល់​ការ​ផលិត​សម្បក​​នោះ​ទេ។

    ដោយ​សារ​តែ​ពុម្ព​សម្រាប់​ក្រុមហ៊ុន​ផលិត​សម្បក​ការពារ ដូច​នេះ​គេ​​អាច​ជឿជាក់​បាន​តែ​លើ​ទំហំ និង​ការ​ឌីហ្សាញ​របស់​ស្មាតហ្វូន​តែ​ប៉ុណ្ណោះ។ ចំពោះ​ក្បាល​ឆក​នៃ​អេក្រង់ និង​ការ​តម្រៀប​កាមេរ៉ា​ខាង​ក្រោយ​មិន​អាច​ជឿជាក់​បាន ១០០% នោះ​ទេ ព្រោះ​​កន្លង​មក​មាន​ការ​ចុះ​ផ្សាយ​ផ្សេងៗ​គ្នា ទាក់ទង​នឹង​ពីរ​ចំណុច​នេះ។

    គួរ​ដឹង​ថា​គំនូរ CAD និង​ពុម្ព​ទាំង​នេះ ត្រូវ​បាន​បង្ហោះ​លើ​គណនី Twitter របស់​នាយក​ប្រតិបត្តិ​នៃ JinStore។ JinStore នេះ​គឺ​ជា​ក្រុមហ៊ុន​លក់​រាយ​ផលិតផល​ Apple ផ្លូវ​ការ​នៅ​​ក្នុង​ប្រទេស​នូវែលហ្សេឡង់៕​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ